​តុលាការ​ឃុំខ្លួន​ចោរប្លន់​ប្រដាប់អាវុធ​៣​នាក់​និង​អ្នកទទួលផល​ចោរកម្ម​ម្នាក់

1053
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​ធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ យក​ម៉ូតូ​១​គ្រឿង​និង​អ្នកទទួល​ទិញ​ម៉ូតូ​នេះ​ម្នាក់ទៀត​ត្រូវ​លោក​សាន​សុផាត​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​កាលពី​រសៀល​ថ្ងៃទី​៧​ខែមិថុនា​ឃុំខ្លួន​ដាក់ពន្ធនាគារ​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​រក​គូកន​និង​មេខ្លោង​ជា​បន្តទៀត​។​

លោក អេង សោភា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា​កម្លាំង​នគរបាល​របស់លោក​បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បានធ្វើ​ការឃាត់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់។

ជននោះធ្វើសកម្មភាព​ប្លន់​ប្រដាប់អាវុធ យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​-125​សេរី​2017​ពាក់​ស្លាក​លេខ ភ្នំពេញ 1GE-2439 និង​ទូរ​សព្ទ័​ដៃ​០១​គ្រឿង ម៉ាក I.phone6 ពណ៌​ទឹកប្រាក់​ពី​ជនរងគ្រោះ ឈ្មោះ សម្បត្តិ វណ្ណា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ជ័យ​មង្គល​ឃុំ​ផ្សារ​ដែក​ស្រុក​ពញាឮ​ខេត្តកណ្តាល​។​បន្ទាប់មក​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នកទិញ​ម៉ូតូ​នេះ​ម្នាក់ទៀត​ឈ្មោះ​សេង​សម្បត្តិ​ហៅ​គង់​អាយុ​៤៣​ឆ្នាំ​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ទទួលផល​ចោរកម្ម​។​

លោក អេង សោភា បាន​បន្តថា ជនសង្ស័យ​ទាំង​៣​នាក់​ឈ្មោះ ម៉ន សិត ហៅ​ប្រុស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល​លេខ​៩ ផ្លូវលំ​(​លូ​ប្រាំ​) សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ចាក់​បង្គោល​ភ្លើង​-​ឈ្មោះ យុន ហាក់​សីហា ហៅ​យុ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន បន្ទប់​ជួល​លេខ​៩ ផ្លូវលំ​(​លូ​ប្រាំ​) សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ (​មាន​ផ្ទុក​សារធាតុ​ញៀន​) មុខរបរ​បុគ្គលិក​រោង​ចក្រ​កាត់ដេរ​, ។

ឈ្មោះ ពុំ ចែត ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះជួល​ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹង​មា​ន័យ​៣ ខណ្ឌមានជ័យ​មុខរបរ​មិន​ពិតប្រាកដ អាស​យ័​ដ្ឋា​ន​បច្ចុប្បន្ន បន្ទប់​ជួល ម្តុំ​លូ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​(​មាន​ផ្ទុក​សារធាតុ​ញៀន​)​។​

ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ សមត្ថកិច្ច​ដកហូត​បា​ន​សំភារៈ​វត្ថុតាង​រួមមាន​៖ ទី​១-​ម៉ូតូ​០១​គ្រឿង​ម៉ាក ហុងដា សេ​-125 សេរី​2015 ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ​1CK-4447(​មធ្យោបាយ​ធ្វើ​សកម្មភាព​), ទី​២-​អាវុធខ្លី​០១​ដើម ម៉ាក កា​-54 ឈូស​លេខ បង់​01 មាន​គ្រាប់ 04​គ្រាប់​, ទី​៣-​ទូរ​សព្ទ័​ដៃ​01​គ្រឿង​ម៉ាក អាយ​ហ្វូ​ន​6 ពណ៌​ទឹកប្រាក់ (​ទូរ​សព្ទ័​ជនរងគ្រោះ​) (​ម៉ូតូ​ជនរងគ្រោះ​)៕S/

​តុលាការ​ឃុំខ្លួន​ចោរប្លន់​ប្រដាប់អាវុធ​៣​នាក់​និង​អ្នកទទួលផល​ចោរកម្ម​ម្នាក់