​តុលាការ​ឃុំខ្លួន​ជនសង្ស័យ​ពីរ​នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​

180
ចែករម្លែក

​ដោ​យៈគ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៩​តុលាការខេត្ត​បាត់ដំបង​បាន​ឃុំខ្លួន​ជនសង្ស័យ​ពីរ​នាក់​បណ្តោះអាសន្ន​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​រង់​ចំ​បើកសវនាការ​កាត់ទោស​នាពេល​ក្រោយ​។​

លោក​សុខ​និមល​នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​មន្នី ប៊ុន​ឈួន​ហៅ​ម៉ៅ​ភេទ​ប្រុស អាយុ​២៩ ឆ្នាំ​និង​ឈ្មោះ​នួន​ភ័​ក្ត្រា​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។ អ្នក​ទាំងពីរ​នៅ ភូមិ ត្រពាំង​ព្រលិត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។

​សមត្ថកិច្ច​ដកហូត​វត្ថុតាង​រួមមាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​៤​កូន​ថង់​,​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​,​ម៉ូតូ​ចំនួន​១​គ្រឿង​,​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង​។​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​តុលាការ​បញ្ជូនទៅ​ពន្ធនាគារ​ខេត្ត​។​ចំ​ណៃ​ក​វត្ថុតាង​រក្សាទុក​នៅ​តុលាការខេត្ត​៕S/

​ ​ ​ ​រូប​ថ​តះ​ជនសង្ស័យ​ទាំងពីរ​នាក់​ត​រូ​វ​តុលាការ​ឃុំខ្លួន​