​តុលាការ​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​ចែក​ចា​គ្រឿងញៀន​

782
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​ជនសង្ស័យ​ប្រុស​ពីរ​នាក់​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០១៨​ត្រូវបាន​តុលា​​ការ​ខេត្តបាត់ដំបង​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​ពីបទ​ចែកចាយ​គ្រឿងញៀន​ក្រោយ​​ពេល​កម្លាំង​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​ផ្នែក​យុត្តិធម៌​ស្រុក​សង្កែ​ចុះ​ប្រតិការ​​និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​។​កាលពី​ល្ងាច​និង​យប់​ថ្ងៃទី​៥​ខែ​ក​ក្កថា​ឆ្នាំ​២០១៨​នៅ​ចំណុច​បឹង​ស្នោ​ស្ថិតក្នុង​ភូមិ​តា​កុក​ឃុំ​ន​រា​ស្រុក​សង្កែ​និង​នៅ​ចំណុច​ភូមិ​សូ​ភី​១​សង្កាត់​រយ​នៈ​ក្រុង​បាត់ដំបង​។​

​លោក​ស៊ាន​សុ​ណា​ល់​នាយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​ម​ខេត្ត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ហេង​ប៊ុន​លាង​ហៅ​សល់​អាយុ​១៨​ឆ្នាំ​នៅ​ភូ​មិន​រា​១​ឃុំ​ន​រា​ស្រុក​សង្កែ​ឃាត់ខ្លួន​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៥​ខែកក្កដា​នៅ​ចំណុច​បឹង​ស្នោ​ស្ថិត​ក្នុងភូមិ​តា​កុក​ឃុំ​ន​រា​ស្រុក​សង្កែ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​(ICE)​ចំនួន​២​ថង់​ទម្ងន់​១,៣៧​ក្រាម ទូរស័ព្ទ​២​គ្រឿង លុយ​១៥០០​រៀល​។

ម៉ូតូ​១​គ្រឿង​ម៉ាក​MSX​ពណ៌​ខៀវ​ស៊េរី​២០១៧​គ្មាន​ស្លាក​លេខ​និង​ឈ្មោះ​រី វុត្ថា​ហៅ​ម៉ឹង​អាយុ​៣៣ឆ្នាំ​នៅ​ភូមិ​សំរោង​តា​កុក​ឃុំ​សំរោង​ស្រុក​ឯក​ភ្នំ​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​(ICE)​ចំនួន​១​ថង់​ទម្ងន់​៣,៥០​ក្រាម ទូរស័ព្ទ​២​គ្រឿង លុយ​១០១០០​រៀល​និង​ម៉ូតូ​១​គ្រឿង​​ម៉ាក​ហុងដា​សេ​១២៥​ស៊េរី​២០១៥​ពាក់​ស្លាក​លេខ​បាត៎ដំបង​1T5873​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ទាំងអស់​ត្រូវ​តុលាការខេត្ត​សម្រេច​ឃុំខ្លួន​ជន​​សង្ស័យ​២​នាក់​ពីបទ​ចែកចាយ​គ្រឿងញៀន​៕S/

​តុលាការ​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ពីបទ​ចែក​ចា​គ្រឿងញៀន