​តុលាការ​ឃុំខ្លួន​ជន​ម្នាក់​ដែល​ចាប់រំលោភ​កូន​ថៅកែ​ផ្ទះសំណាក់​ហូ​លី​ដេ​

1107
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​យុវជន​ម្នាក់​ជា​អ្នក​គិតលុយ​ក្នុងផ្ទះ​សំណាក់​ហូ​លី​ដេ​ដែល​ចាប់រំលោភ​សេពសន្ថវៈ​កូនស្រី​ម្ចាស់​ផ្ទះសំណាក់​អាយុ​១៥​ឆ្នាំ​រហូត​បានសម្រេច​នោះ​ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​កាលនារ​សៀ​ល​ថ្ងៃទី​២៩​ខែមីនា​ឆ្នាំ​២០១៨​នេះ​។​

ជនសង្ស័យ​ឈ្មោះ ផល ណា​ផា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ មុខរបរ​ជា​អ្នក​គិតលុយ​ក្នុងផ្ទះ​សំណាក់ ហូ​លី​ដេ មាន​ស្រុកកំណើត ភូមិ​កំពង់លាវ ឃុំ​លេខ​២​ស្រុក​កំពង់លាវ​ខេត្តព្រៃវែង​។​ជននេះ​បាន​ចាប់រំលោភ​កូនស្រី​ថៅកែ​របស់ខ្លួន​បានសម្រេច​២​ថ្ងៃ​ទើប​បែកការ​ដឹង​ដល់​ឪពុក​នារី​រងគ្រោះ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ ហូ​លី​ដេរ ស្ថិតនៅ​ភូមិ​ស្លែង​រលើង សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​

​នារី​រងគ្រោះ បាន​រៀបរាប់​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២២​ខែ​មិនា​ឆ្នាំ​២០១៨ នាង​បាន​ទៅ​បន្ទប់​ជនសង្ស័យ​ដើម្បី​សុំ​ខ្ចី​ទូរស័ព្ទដៃ​ជនសង្ស័យ​លេង​ហ្គេម ស្រាប់តែ​ជនសង្ស័យ​អូសទាញ​ដៃ​នាង​ចូលទៅក្នុង​បន្ទប់​ធ្វើ​សកម្មភាព​ចាប់​ស្រាត​ខោអាវ​នាង​រួច​រំលោភ​រហូត​បានសម្រេច ខណៈ​នាង​ខំ​រើ​បម្រាស់​ដែរ​តែ​រើ​មិន​រួច​។​រហូតមកដល់​ថ្ងៃទី​២៤​ខែមីនា​ឆ្នាំ​២០១៨​នាង​ដាច់ចិត្ត​ប្រាប់​ឪពុកម្តាយ​ឲ្យ​ដឹង​ពី​ការចាប់រំលោភ​ពី​សំណាក់​បុរស​គិតលុយ ក្រោយពី​ដឹង​រឿងរ៉ាវ​នេះ​ទើប​ឪពុក​នាំខ្លួន​ជនសង្ស័យ​យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សាកសួរ ។​

​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​ពិតជា​បានរួម​រ័ក​ជាមួយ​នារី​រងគ្រោះ​ពិតប្រាកដ​មែន​តែ​គឺជា​ការព្រមព្រៀង​មិនបាន​ចាប់បង្ខំ​រំលោភ​ទេ​។​ប៉ុន្តែ​នារី​រងគ្រោះ​បាន​អះអាងថា​ជនសង្ស័យ​ពិតជា​បាន​ចាប់រំលោភ​នាង​ប្រាកដ​មែន​៕S/

​តុលាការ​ឃុំខ្លួន​ជន​ម្នាក់​ដែល​ចាប់រំលោភ​កូន​ថៅកែ​ផ្ទះសំណាក់​ហូ​លី​ដេ​