​តុលាការ​ឃុំខ្លួន​ថៅកែ​ហាង​ម៉ាស្សា​យីហោ​បាតដៃ​សំណាង​ពីបទ​បង្កប់​សេវា​ផ្លូវភេទ​

838
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ប្តី​និង​ប្រពន្ធ​ជា​ថៅកែ​ហាង​ម៉ាស្សា​ធ្វើ​ស​សៃ​បែប​ខ្មែរ​បុរាណ​យីហោ​”​បាតដៃ​សំណាង​”​បង្កប់​សេវា​ផ្លូវភេទ​ប្រចាំ​ខណ្ឌទួលគោក​ត្រូវ​លោក​សេង​រិទ្ធី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ។​

​ការសម្រេច​ឃុំខ្លួន​នេះ ធ្វើឡើង​បន្ទាប់ពី លោក សេង ហៀ​ង ជា​តំណាង​អយ្យការ បាន​ចោទប្រកាន់ លើ​ឈ្មោះ លី វិសុទ្ធ ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជា​ប្តី និង​ឈ្មោះ ធា សុធា​រី អាយុ ៤៥​ឆ្នាំ ជា​ប្រពន្ធ ពីបទ​សញ្ចារកម្ម​មាន​ស្ថាន​ទម្ងន់ទោស​។ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ ៥៦A ផ្លូវ​១៤៦ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​យោងតាម​មាត្រា ២៦ និង​មាត្រា ២៧ នៃ​ច្បាប់​ស្តីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​។​

​គួររំលឹកថា កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ​បាន​ចុះបង្ក្រាប​ហាង​ធ្វើ​ស​សៃ​បែប​ខ្មែរ​បុរាណ​យីហោ​”​បាតដៃ​សំណាង​”​កាលពី​យប់​ថ្ងៃទី​០៥​ខែកក្កដា​ឆ្នាំ​២០១៨​នៅ​ចំណុច​ផ្ទះ​លេខ​៥៦A​ផ្លូវ​១៤៦​សង្កាត់​ផ្សារ​ដេប៉ូ​២​ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​​នៅក្នុង​ប្រតិបត្តិការ​នោះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​ទាំង ២​នាក់​ប្តី​ប្រពន្ធ ជួយសង្គ្រោះ បាន​ស្ត្រី​រងគ្រោះ​ចំនួន ៩​នាក់​៕S/​

តុលាការ​ឃុំខ្លួន​ថៅកែ​ហាង​ម៉ាស្សា​យីហោ​បាតដៃ​សំណាង​ពីបទ​បង្កប់​សេវា​ផ្លូវភេទ​