​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​បុរស​ម្នាក់​ដែល​ច្រៀង​ជេរប្រមាថ​សម្ដេច​ហ៊ុនសែន​

400

(​ក្រចេះ​)៖​លោក​ថា​ន់​ឃុ​ង​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០១៧​បានចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​បុរស​ម្នាក់​ដែល​ច្រៀង​ជេរប្រមាថ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​ពីបទ​”​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​”​តាម​មាត្រា​៤៩៤ និង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

​គួរ​បញ្ជាក់ថា​ក្រោយពេល​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៧ ជនសង្ស័យ​ដែល​ច្រៀង​ចម្រៀង​ប្រមាថ​កិត្តិយស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សារភាពថា រូបគេ​ពិតជា​បាន​ច្រៀង​ជេរប្រមាថ​ថ្នាក់ដឹកនាំ​កម្ពុជា​ប្រាកដ​មែន ហើយ​អះអាងថា ចម្រៀង​បែប​ជេរប្រមាថ​នេះ ខ្លួនគេ​បាន​និពន្ធ​ឡើង​តាំងពី​ឆ្នាំ​២០១៣​។​

​លោក គុណ សោ​ភ័​ណ្ឌ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​អះអាងថា នៅ​ចំពោះមុខ​សមត្ថកិច្ច​លោក ហ៊ុយ ឧ​ត្ត​ម អាយុ​២៩​ឆ្នាំ បាន​និយាយថា កាលពី​ឆ្នាំ​២០១៣ រូបគេ​បាន​និពន្ធ​បទ​ចម្រៀង​ចំនួន​៤​បទ​ចំរៀង ។​ក្នុងនោះ​មាន​បទ​ជា​ចម្រៀង​បែប​ជេរប្រមាថ ថ្នាក់ដឹកនាំ ហើយ​ក្នុង​បទ នោះដែរ រូបគេ​បាន​បង្ហោះ​ចូលក្នុង​សង្គម Facebook​។

ក្រោយមកទៀត រូបគេ​បាន​ឈប់ Post ។​ប៉ុន្តែ​មាន​មិត្តភក្តិ​លើ Facebook មួយចំនួន​ជា​អ្នករក្សា វីដេអូ​នេះ​ទុក រួច​បង្ហោះ​បន្ត លុះដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៧ មាន Facebook មួយ​មានឈ្មោះ កែម ឡី​ទី​១០.០០០ ក៏បាន​យក​វីដេអូ​នេះ មក​បង្ហោះ​ម្តងទៀត​តែម្តង​៕S/​ដោយ​៖​សេង​ឃួន​

​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​បុរស​ម្នាក់​ដែល​ច្រៀង​ជេរប្រមាថ​សម្ដេច​ហ៊ុនសែន​