​តុលាការ​ឃុំខ្លួន​បុរស​ជា​ឪពុក​ករណី​វាយ​ធ្វើបាប​កូន​យ៉ាង​ព្រៃផ្សៃ​

738
ចែករម្លែក

​ដោយៈ ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ម្នាក់​ដែល​វាយ​ធ្វើបាប​កូន ហើយ​ត្រូវបាន​គេ​ថត​វីដេអូ​បង្ហោះ​ចែករំលែក តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​នោះបាន​ត្រូវ​លោក​ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០១៨​នវ​ក្រោម​ការចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​ទៅនឹង​ជនរងគ្រោះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ុល ពិ​ធេ​យ្យ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ហិន សុផាន់​ណា អាយុ​៣៩​ឆ្នាំ ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​លេខ​៧៣ ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។ ចំណែក​ក្មេងរងគ្រោះ​ឈ្មោះ ហេង ឡិ​ថុ​ន ភេទ ប្រុស អាយុ​៥​ឆ្នាំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក បានបញ្ជាក់​ទៀតថា ពេលនេះ​ជនសង្ស័យ​កំពុង​សួរនាំ នៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ក្រសួងមហាផ្ទៃ ហើយ​ក្មេង​ដែល​ត្រូវ​បុរស​នោះ​វាយ​ធ្វើបាប គឺជា​កូនបង្កើត​របស់​បុរស​នោះ​តែម្តង​។​
​គួររំលឹកថា នៅ​ប៉ុន្មាន​ថ្ងៃ​មុននេះ វីដេអូ​ឃ្លី​ប​មួយ​ត្រូវបាន​គេ​បង្ហោះ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​បង្ហាញ​ពីស​កម្មក​ភាពបុរស​ម្នាក់ បាន​វាយ​ធ្វើបាប​កូនក្មេង​ម្នាក់​យ៉ាង​ព្រៃផ្សៃ ហើយ​ទទួលបាន​ការចាប់អារម្មណ៍ និង​រិះគន់​យ៉ាងខ្លាំង​ពី​មហាជន​នូវ​ទង្វើ​ដ៏​ឃោរឃៅ​នេះ​៕S/

​តុលាការ​ឃុំខ្លួន​បុរស​ជា​ឪពុក​ករណី​វាយ​ធ្វើបាប​កូន​យ៉ាង​ព្រៃផ្សៃ​