​តុលាការ​ឃុំខ្លួន​បុរស​តៃវ៉ាន់​ម្នាក់​ដែល​ស៊ីដាច់​ប្រាក់​អ្នកដទៃ​៥០​ម៉ឺន​ដុល្លារ​

1322
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញ​៖ បុរស​ជនជាតិ​តៃវ៉ាន់​ម្នាក់​ដែល​ស៊ីដាច់​ប្រាក់​អ្នកដទៃ​ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក តាម​រូបភាព​យកប្រាក់​ដុល្លារ​ដូរ​យកប្រាក់​ចិន ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៥ ខែមីនា សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន​។​

​បុរស​ជនជាតិ​តៃវ៉ាន់​រូបនេះ​ឈ្មោះ​ហុង ម៉ី​ឈុន អាយុ​៣៣​ឆ្នាំ​មុខរបរ​ពាណិជ្ជករ ស្នាក់នៅ​អា​ផាត​មិន​រ៉ា​តា​ណាក់ ក្នុង​ខណ្ឌចំការមន​រាជធានី ភ្នំពេញ បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ក្រ​សូង​មហាផ្ទៃ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​៩​ខែមីនា តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ប្រភពពី​សម​ម​ត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា ឈ្មោះ ហុង ម៉ី​ឈុន មាន​ទំនាក់ទំនង​ដូរ​ប្រាក់​ដុល្លារ​អាមេរិក​ដូរ យកប្រាក់​ចិន ជាមួយ​ឈ្មោះ តាន់ ហ៊ុយ​ជី​ង ជា​យូរ​មកហើយ​ដោយ​ដូរ​ម្តងៗ​ចំនួន​៣​ម៉ឺន​ដុល្លារ​អាមេរិក​។ លុះដល់​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០១៨ ឈ្មោះ​ហុង ម៉ី​ឈុន បាន​ឲ្យ​ឈ្មោះ​តាន់​ហ៊ុយ​ជី​ង ដូរ​ប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ ដោយ​ផ្ញើ​ចូល​គណនី​នៅ​ធនាគារ​ចំនួន​២​នៅ​ក្រុងភ្នំពេញ​។ ដោយមាន​ការជឿជាក់​ឈ្មោះ​តាន់​ហ៊ុយ​ជី​ង បាន​យកប្រាក់​ចំនួន​៥០​ម៉ឺន ដូរ​ប្រាក់​ចិន​រួច​ផ្ញើ​ចូល​គណនី​នោះ​។ ប៉ុន្តែ​មិនឃើញ​ឈ្មោះ​ហុង ម៉ី​ឈុន ផ្ញើ​ប្រាក់​ចំនួន​៥០​ម៉ឺន​ដុល្លារ​មកវិញ ហើយ​ចាប់ពីពេលនោះ​មក ក៏​គេចខ្លួន​រហូត​ទើប​ឈ្មោះ​តាន់​ហ៊ុយ​ជី​ង សម្រេចចិត្ត​ដាក់ពាក្យ​ប្តឹង​តែម្តង​៕L