​តុលាការ​ឃុំខ្លួន​បុរស​ជប៉ុន​ម្នាក់​បម្រុង​នាំ​គ្រឿងញៀន​ជាង​១​គី​ឡួ​ក្រាម​ចេញពី​កម្ពុជា​

87
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​បម្រុង​នាំ​គ្រឿង​ញឿ​ន​ជាង​១​គីឡូក្រាម​ចេញពី​កម្ពុជា​ទៅ​ក្រៅប្រទេស​ត្រូវ​អ្នកស្រី​យ៉ិ​ច​ឈា​ណាវី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០២០​ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​ជា​បន្តទៀត​។​

​បុរស​ជនជាតិ​ជប៉ុន​រូបនេះ​ឈ្មោះ NONAKA SHUNICHI អាយុ​៧២​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ TK 5670834​ត្រូវ​សមត្ថកិច្ច​គយ​និង​រដ្ឋាករ​សហការ​ជាមួយ​នគរបាល​ច្រកទ្វារ​។​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រួមជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ប្រចាំ​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​។​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៥​ខែកុម្ភៈ​ឆ្នាំ​២០២០​ខណៈពេលដែល​បម្រុង​នាំ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ជាង​១​គីឡូក្រាម​ដោយ​បង្កប់​ក្នុង​វ៉ា​លី​ស​ដាក់​ខោអាវ​ឆ្លងដែន​ទៅ​ក្រៅប្រទេស ៕S/​