​តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់​ដែល​យក​កាំភ្លើង​វាយ​អ្នកលក់​ប្រហិត​

650
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​មន្ត្រី​យោធា​ម្នាក់ ដែល​យក​កាំភ្លើង​វាយ​អ្នកលក់​ប្រហិត​បណ្ដាលឱ្យ​បែកក្បាល ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​នៅ​រសៀល​ថ្ងៃទី​៧​ខែសីហា​ឆ្នាំ​២០១៨​នេះ​ឃុំខ្លួន​ដាក់ពន្ធនាគារ​ក្រោម​ការចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វ៉ាង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ នួន ប៉ូ ភេទ​ប្រុស អាយ​៤៩​ឆ្នាំ មុខរបរ​យោធា ស្នាក់​នៅផ្ទះ​លេខ​៥៩Q ផ្លូវ​២៦៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។​

ចំណែក​ជនរងគ្រោះ​ឈ្មោះ យ៉ែម វ​ណ្ណះ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​លក់​ប្រហិត ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ របួស​ដៃ​ខាងស្តាំ និង​របួស​ក្បាល​លើ​សៀតផ្កា​ខាងឆ្វេង ។​ករណីនេះ កើតឡើង​កាលពី​យប់​ថ្ងៃទី​២ ខែសីហា នៅ​ចំណុច​តាមផ្លូវ​បេតុង ភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

​សមត្ថកិច្ច​បញ្ជាក់ថា​មុនពេល​កើតហេតុ ឈ្មោះ សៅ ចាន់​ធី បាន​បើករថយន្ត​របស់ខ្លួន​ម៉ាក កា​មា​រី​បា​ឡែ​ន ដល់​ចំណុចកើតហេតុ បាន​បុក​ជាមួយ​រ៉ឺម៉ក​ម៉ូតូ​លក់​ប្រហិត​របស់​ឈ្មោះ យ៉ែម វណ្ណៈ រួច​ឈ្មោះ សៅ ចាន់​ធី មិន​ឈប់​រថយន្ត​ធ្វើការ​ដោះស្រាយ ទើប​ឈ្មោះ យ៉ែម វណ្ណៈ យក​ដុំថ្ម​គប់​ទៅលើ​រថយន្ត​របស់​ឈ្មោះ សៅ ចាន់​ធី បណ្តាលឱ្យ​បែ​កញ្ចក់​ខាងស្តាំ និង​បាន​ផ្លាត​ដុំថ្ម​ទៅ​ត្រូវ​រថយន្ត ម៉ាក​ព្រូស របស់​ជនសង្ស័យ​ឈ្មោះ នួន ប៉ូ ។
​ភ្លាមនោះ ជនសង្ស័យ​ឈ្មោះ​នួន ប៉ូ បាន​យក​កាំភ្លើងខ្លី ម៉ាក​P08​ពី​ក្នុង​ឡាន​របស់ខ្លួន វាយ​មកលើ​ជនរងគ្រោះ​បណ្តា​ឱ្បែ​ក​ក្បាល​លើ​សៀតផ្កា​ខាងឆ្វេង ៕S/​

​តុលាការ​ឃុំខ្លួន​មន្ត្រី​យោធា​ម្នាក់​ដែល​យក​កាំភ្លើង​វាយ​អ្នកលក់​ប្រហិត​