​តុលាការ​ឃុំខ្លួន​យុវតី​បើករថយន្ត​រ៉ែ​ង រ៉ូ​វ័រ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​

410
ចែករម្លែក
  • 102
    Shares
​តុលាការ​ឃុំខ្លួន​យុវតី​បើករថយន្ត​រ៉ែ​ង រ៉ូ​វ័រ ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ​

ដោយៈ​ស​រិ​ទ្ធ,ឆាយានាថ​​/ភ្នំពេញ ៖ លោក​ប៊ុន ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ឃុំខ្លួន​យុវតី​ឈ្មោះ យិន ឃុន​ម៉ី​ហៅ​ម៉ា​ណា​អាយុ​១៧​ឆ្នាំ ដែលជា​អ្នកបើករថយន្ត រ៉ែ​ង រ៉ូ​វ័រ​(Range Rover) ស្លាក​លេខ​2AF. 7777 បុក​និស្សិត​ស្រី​ឈ្មោះ ឌុំ រី​ដា​បណ្តាល​ឲ្យ​ស្លាប់​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​។​
​ការសម្រេច​ឃុំខ្លួន​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី អ្នកស្រី​កែវ សុគន្ធា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទប្រកាន់​យុវតី​រូបនេះ​ពីបទ​បើកបរ​ធ្វេសប្រហែស​ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ​។

យុវតី យិន ម៉ាណានៅកន្លែងប៉ូលិសកាលពីព្រឹកថ្ងៃទី២៩មីនា


ពាក់ព័ន្ធ​ករណីនេះ លោក សែម គ​ន្ធា ប្រធានការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា សំណុំរឿង​ខាងលើនេះ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កសាង និង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រួចហើយ​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមីនា មកម្ល៉េះ​។​ប៉ុន្តែ​សមត្ថកិច្ច​ទើប​បញ្ជូន​ជនបង្ក​មក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែមីនា​នេះ​។​
​សមត្ថកិច្ច​បញ្ជាក់ថា​ប​ន្ទា​ប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កដោយ ឈ្មោះ យិន​ឃុន​ម៉ី​ហៅ ម៉ា​ណា បាន​បើករថយន្ត ម៉ាក Range Rover ពណ៌ ខ្មៅ​បុក​ជនរងគ្រោះ​ឈ្មោះ ឌុំ រី​ដា បណ្តាល​ឲ្យ​ស្លាប់​កាលពី​ថ្ងៃទី​២៦ ខែមីនា ។ លោក យិន ហ្គិ​ច ជា​ឪពុក​ជនបង្ក​បាន​ព្យាយាម​ដោះស្រាយ និង​ទទួលខុសត្រូវ​ដោយបាន​ចូល​បុណ្យសព​ជនរងគ្រោះ​ចំនួន ៥.០០០​ដុល្លារ​។​
បន្ទាប់ពី​ចូល​បុណ្យសព​រួចហើយ លោក យិន ហ្គិ​ច បាន​នាំ​កូនស្រី​ទៅ​ប្រគល់ជូន​សមត្ថកិច្ច​ជំនាញ​ដើម្បី​ចាត់ការ​តាមច្បាប់ និង​ទទួលខុសត្រូវ​ចំពោះ​សំណង​ជំងឺ​ចិត្ត​ទៅ​គ្រួសារ​ជនរងគ្រោះ​ថែម​ទៀតផង​។​
​គួររំលឹកថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នេះ​បង្កឡើង​ដោយ​ឡាន Range Rover ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-7777 បើក​លឿន​ទៅបុក ជនរងគ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​គុប​ជ្រុង​នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​៕
ក្រោយ​បង្កហេតុ​អ្នកបើករថយន្ត​បាន​ព្យាយាម​បើក​រត់គេចខ្លួន ។​ប៉ុន្តែ​សំណាងល្អ​ដែលមាន​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​បាន​ថត​ជាប់​ស្លាក​លេខ​រថយន្ត​រហូត​សមត្ថកិច្ច​អាច​កំណត់​មុខសញ្ញា​ម្ចាស់​រថយន្ត​ខាងលើ​បាន​៕សរន