​តុលាការ​ឃុំខ្លួន​អតីត​សកម្មជន​បក្សប្រឆាំង​ដែល​ប្រមាថ​សម្តេច​តេ​ជោ​

308
ចែករម្លែក

ដោយ​៖​ស​រិ​ទ្ធ​/​ភ្នំពេញ​៖​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០១៩ នេះ បាន​ឃុំខ្លួន អតីត​សកម្មជន​ក្រុមប្រឆាំង​ម្នាក់​ចំនួន​២​បទល្មើស ពាក់ព័ន្ធ​ការប្រមាថ​សម្តេច​តេ​ជោ ហ៊ុនសែន​និង​ញុះញង់​បង្កចលាចល​ក្នុងសង្គម ។

​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុ​ផា​ណា បញ្ជាក់ថា ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​”​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង បទ​ប្រមាថ​”​តាម​មាត្រា​៤៩៥ និង មាត្រា​៥០២ នៃ​ក្រមព្រហ្មទណ្ឌ ។

តាម​របាយការណ៍​សម​ត្ថ​កិច្ច បានឱ្យដឹងថា ក្រោយ​ឃាត់ខ្លួន ជននេះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ដើម្បី​ធ្វើការ​សាកសួរ​។​តាម​ការស្រាវជ្រាវ​វត្ថុតាង​ក្នុង​កុំព្យូទ័រ​គឺមាន​ឯកសារ​សំខាន់ៗ​ជាច្រើន ដែល​ទាក់ទង​នឹង​ផែនការ​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល តាម​បញ្ជា​របស់​បុគ្គល សម រង្សី​។​

គួររំលឹកថា​កាលពី​ថ្ងៃទី​១៤​ខែមករា​ឆ្នាំ​២០១៩​កន្លងទៅ​លោក​កែវ​សុធា​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​បញ្ជា​ឲ្យ​បុគ្គល​គង់​ម៉ាស់​បង្ហាញខ្លួន​នៅ​នាយកដ្ឋាន​សន្ដិសុខ​ផ្ទៃក្នុង​នៃ​ក្រសួងមហាផ្ទៃ​ឲ្យ​បាន​មុន​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​

ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពីបទ​៖​ធ្វើ​សកម្មភាព​ប្រមាថ​ប្រមុខ​រាជរដ្ឋាភិបាល​និង​ញុះញង់​ដោយ​ប្រើ​ខ្សែអាត់​វីដេអូ​ផ្សព្វផ្សាយ​នាពេល​កន្លងមក​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ក្នុង​គោលបំណង​ឲ្យ​សាធារណជន​និង​ប្រជាពលរដ្ឋ​ទូទៅ​មានការ​ស្អប់ខ្ពើម​បង្ក​ជា​ភាពចលាចល​អសន្ដិសុខ​ក្នុងប្រទេស​ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្ដេច​តេ​ជោ ហ៊ុន សែន​៕S/​