​តុលាការ​ចោទប្រកាន់​មន្ត្រីនគរបាល​៥​នាក់​ករណី​រត់ការ​ដោះលែង​ក្រុម​ចិន​១៨​នាក់​

476
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គុជ គឹម​ឡុង ថ្លែងប្រាប់​នៅ​ថ្ងៃទី​២៥​ខែកក្កដា​នេះ​ថា​លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​មន្ត្រីនគរបាល​៣​នាក់​ដែល​ACU​ចាប់ខ្លួន​បញ្ជូនមក​តុលាការ​។​

​ក្នុងនោះ​២​នាក់​ទៀត​កំពុង​គេចខ្លួន​ពីបទ​”​សូកប៉ាន់​និង​បទ​រារាំង​ក្នុងការ​អនុវត្ត​ច្បាប់​”​ពាក់ព័ន្ធ​ការរត់​ការដោះលែង​ជនជាតិ​ចិន​ជា​ក្រុម​ចាប់ជំរិត​ចំនួន​១៨​នាក់ នៅ​ខេត្តកំពង់ស្ពឺ ។​លោក​ព្រះរាជអាជ្ញារង គុជ គឹម​ឡុង​បន្តថា​បច្ចុប្បន្ន​សំណុំរឿង​និង​ជន​ត្រូវ​ចោទ​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។

ប្រភពព័ត៌មាន បញ្ជាក់ថា មន្ត្រីនគរបាល​ទាំង​៣​នាក់ គឺ ម្នាក់​មាន​ឋានន្ដរស័ក្ដិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ និង​វរសេនីយ៍ត្រី បម្រើ​ការងារ​នៅក្នុង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​និង​ម្នាក់ទៀត​ជា​មន្ត្រីនគរបាល បម្រើ​ការងារ​នៅ​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្ដោ​ប្រវេ​សន្ត ។​

​សូមបញ្ជាក់ថា​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ផែន​អន្តោ​ប្រវេ​សន្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ និង​អាជ្ញាធរ​ស្រុក​បសេដ្ឋ​ដោយមាន​ការសម្របសម្រួល​ពី​លោក​ខៃ​សម្ផស្ស​ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​មួយកន្លែង ក្នុង​ចំការ​ស្វាយ​របស់​ឈ្មោះ ហេ ជីវ​អេង បាន​ជួល​ឲ្យ​ទៅ​ឈ្មោះ រ័ត្ន ពិន ស្ថិតនៅ​ភូមិ​ចារ ឃុំ​ស្វាយចចឹប ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នា​វេលា​ម៉ោង​១០៖៩​នាទី​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៩​ឃាត់ខ្លួន​ជនបរទេស​ចំនួន​១៨​នាក់​មាន​សញ្ជាតិ​ចិន​៦​នាក់​,​ចិនតៃវ៉ាន់​១២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត (VOIP)​។​

ដកហូត​សម្ភារៈ​មួយចំនួន​រួមមាន ទូរស័ព្ទដៃ ម៉ាក អាយ​ហ្វូ​ន ចំនួន ២១​គ្រឿង​, អុ​បពូរ ១​គ្រឿង​, សាំ​ស៊ុ​ង​១​គ្រឿង​,​ណូគា ៦ អាយ​ផេ​ត ៤​គ្រឿង​, កុំព្យូទ័រ​លេប​ថប់​៥​គ្រឿង​, ឌែ​ស​ថប់​១​គ្រឿង​,​ព្រី​ន​ធើ​២​គ្រឿង​,​ដុំ​Wifi២​គ្រឿង​,​ស្ទិ​ក​ឃើ​១​គ្រឿង​,​ទូរស័ព្ទ​លើ​តុ​៣៣​គ្រឿង​(​ថ្មី​៨​គ្រឿង​),​អាយកូម​០៦​គ្រឿង​,​លុយ​ដុល្លារ​ក្លែងក្លាយ​២​ដុំ (៥២​សន្លឹក​) ៕S/​