​តុលាការ​បញ្ចប់​ការសាកសួរ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ដែល​បាញ់​កម្លាំង​ប្រជា​ការពារ​របួស​បាក់ជើង

569
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់​ដែល​បាន​បាញ់​កម្លាំង​ប្រជា​ការពារ​ម្នាក់​ឱ្យ​របួស​បាក់ជើង​នៅ​ទួល​សង្កែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ឫស្សីកែវ​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០១៨​ដើម្បី​ចាត់ការ​តាមច្បាប់​។​

​រហូតមកដល់​រសៀល​ថ្ងៃទី​១៥​ខែតុលា​លោក​តុ​ប​ឈុន​ឡុង​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានបញ្ចប់​ការសាកសួរ​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​រូបនេះ​រួចហើយ​តែ​មិនទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។​

​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រូបនេះ​មានឈ្មោះ ឡាយ អ៊ឹង​ឃី​ង​អាយុ​២៧​ស្នាក់នៅ​ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​។ ចំណែក​ជនរងគ្រោះ ឈ្មោះ លី រតនៈ អាយុ​៣៩​ឆ្នាំ មុខរបរ​ជា​ប្រជា​ការពារ ស្នាក់នៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២៖៣០ រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅត្រង់ចំណុច មុខផ្ទះ​ល្វែង A4​តាម​បណ្ដោយ​ផ្លូវ​បេតុង​ស្ថិត​ភូមិ​គង្គា​ផុស​សង្កាត់​ទួល​សង្កែ​២ ខណ្ឌឫស្សីកែវ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ខាងលើ​ត្រូវរបួស​ជើង​ខាងស្តាំ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ទេ​ព្យ​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​សមត្ថកិច្ច​នគ​របាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​បានចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ក្នុង​មូលដ្ឋាន​។​នៅពេល​សមត្ថកិច្ច​ល្បាត​មកដល់​ចំណុច​ជិត​រង្វង់​មូល​កាំ​ខូ​ស៊ី​ធី​ក៏បាន​ប្រទះឃើញ​ក្រុមក្មេងស្ទាវ​២​ក្រុម​កំពុង​វាយតប់​គ្នា​។​តែ​នៅពេល​សមត្ថកិច្ច​ទៅ​ជួយ​អន្តរាគមន៍ ក្រុម​ក្មេងៗ​ក៏បាន​ឡើង​ជិះ​ម៉ូតូ​រត់គេចខ្លួន​។​

​ភ្លាមៗ នោះ​កម្លាំង​ក៏បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ចូលទៅ​តាមផ្លូវ​បេតុង (​គ្មាន​លេខ​) មុខផ្ទះ​ល្វែង A4 ដែលជា​កន្លែងកើតហេតុ ទើប​ឃាត់​ម៉ូតូ​ជនសង្ស័យ​បម្រុង​ឆែកឆេរ និង​សួរនាំ​។​ស្រាប់តែ​បុរស​ម្នាក់ ស្លៀកពាក់​ស៊ីវិល និង​មាន​សភាព​ស្រវឹងស្រា ហើយ​នៅ​ដៃ​មាន​កាន់​កាំភ្លើងខ្លី​១​ដើម​ម៉ាក Lock ពណ៌​ខ្មៅ ចេញពី​ក្នុងផ្ទះ​បាញ់​ចំនួន​មួយ​គ្រាប់​ក៏​ផ្អើល​នគរបាល​ប្រាប់​ឲ្យ​កម្លាំង​ពួន​ក្រាប​រក​កន្លែង​មាន​សុវត្ថិភាព​សិន និង​រាយការណ៍​តាម​វិទ្យុទាក់ទង​សុំ​កម្លាំង​ជួយ​អន្តរាគមន៍​។​

​បន្តិចក្រោយមក​ជនសង្ស័យ​បាន​បន្ត​បាញ់រះ​ជាច្រើន​គ្រាប់​រហូត​អស់​គ្រាប់​ពី​បង់​កាំភ្លើង​និង​បណ្ដាល​ឲ្យ​ប្រជា​ការពារ​ម្នាក់ ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់​ចំ​ជើង​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរ​ទេ​ព្យ​៕S/​

​តុលាការ​បញ្ចប់​ការសាកសួរ​មន្ត្រី​អាវុធហត្ថ​ម្នាក់​ដែល​បាញ់​កម្លាំង​ប្រជា​ការពារ​របួស​បាក់ជើង
#