​តុលាការ​ប្រកាស​សាលក្រម​ក្រុមចោរប្លន់​រហស្សនាម​ក្រៃ​ថោង​នៅពេល​ក្រោយ​

131

(​កណ្តាល​)៖​ក្រុមចោរប្លន់​កក្រើក​រា​ជ​ធានី​ខេត្ត​រហស្សនាម​ក្រៃ​ថោង​ត្រូវ​តុលាការ​ខេត្តកណ្តាល​ប្រកាស​សាលក្រម​នៅពេល​ក្រោយ​។​​មន្ត្រី​តុលាការ​បានឱ្យដឹងថា​ក្រុមចោរប្លន់​កក្រើក​រាជធានី​ខេត្ត​រហស្សនាម​ក្រៃ​ថោង​តុលាការ​ខេត្តកណ្តាល​,​ប្រកាស​សាលក្រម​នៅពេល​ក្រោយ​គឺ​មិន​កំណត់​ពេលណា​ឡើយ​។​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៧​បើកសវនាការ​សំណុំរឿង​ក្រុមចោរប្លន់​ឆ្លងខេត្ត​យ៉ាង​កក្រើក​ចំនួន​៥​នាក់ ដែលមាន​រហស្សនាម​ក្រៃ​ថោង អស់​រយៈពេល​ជាច្រើន​ម៉ោង​ផងដែរ​។​

​សវនាការ​នេះ ដឹកនាំ​ដោយ​លោក សាយ សម្ផស្ស​សេរី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក គឹម ម៉េង លោក ទី សំណាង ជា​សមាជិក​ក្រុមប្រឹក្សា និង លោក សំ​ម ឫទ្ធី​វាសនា ជា​តំណាង​អយ្យការ ។ ក្នុងពេល​សវនាការ​នេះ អនុរក្ស​ពន្ធនាគារ មានការ​យាមកាម​យ៉ាង​តឹងរឹង​ផងដែរ ។​ក្រុមចោរប្លន់​ទាំងនេះ គឺ មាន​សំណុំរឿង​ប្លន់​ជាច្រើន​ករណី ហើយ​ថ្មីៗ​នេះ ពួកគេ​ធ្លាប់​ត្រូវបាន​ផ្តន្ទាទោស​ម្តង​រួច​ម្តង​ហើយ ដោយ​ដាក់ពន្ធនាគារ​ម្នាក់ៗ​៨​ឆ្នាំ ។​

​គួររំលឹកថា​កាលពី​ល្ងាច​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០១៧​សមត្ថកិច្ច​នគរបាល​ខេត្ដ​កណ្ដាល​បានបង្ហាញ​មុខ​ក្រុមចោរប្លន់​ប្រដាប់អាវុធ ១០ នាក់ ដែល​កន្លងមក ធ្លាប់​បានធ្វើ​សកម្មភាព​ប្លន់ យ៉ាង​កក្រើក​នៅ ក្នុងភូមិ​សាស្ត្រ​ខេត្ដ​មួយចំនួន ។​មន្ត្រីនគរបាល​បាន​ថ្លែងថា ក្រុមចោរ​ទាំង​១០​នាក់ ដែល​ត្រូវ​បង្ហាញមុខ​នៅថ្ងៃនេះ រួមមាន ទី​១​ឈ្មោះ ឈឹម សុផល ទី​២​ឈ្មោះ ស្រី ស្រា​ន់ ហៅ ជាតិ ភេទ​ប្រុស អាយុ​២៣ ទី​៣​ឈ្មោះ ហ៊ីង នី ហៅ ប៉េ​ន ហៅ អា មមីស​ជា​មេខ្លោង​។

​ទី​៤​ឈ្មោះ ហ៊ុត ហាន ហៅ​តូច ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​៥-​ឈ្មោះ ហ៊ុល សុធី​ហៅ​ផាន់ គឹម​យន់ ហៅ​ក្រៃ​ថោង​ជា​មេខ្លោង​ទី​៦​ឈ្មោះ ឆៃ​ណាន ភិរម្យ ហៅ ណា​ល់ នឿន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទី​៧​ឈ្មោះ ជឿន ចិន្ដា អាយុ​៣៥​ឆ្នាំ ។​ទី​៨​ឈ្មោះ ហ៊ិ​ន ចាន់ថា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​៩​ឈ្មោះ ហៀ​ង សុ​ផា និង​ទី​១០​ឈ្មោះ ឃឿន បុរី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ។

លោក​រឿន​ណា​រ៉ា​ស្នងការរង​បាន​ថ្លែង​ទៀតថា​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ឃាត់ខ្លួន​ក្រុមចោរប្លន់​ជា​លក្ខណ​:​ទ្រង់ទ្រាយ​ធំ​នេះ ធ្វើឡើង​ផ្ដើមចេញ​ក្រោយពី​កើតមាន​ករណី​ប្លន់​ប្រដាប់អាវុធ​ទៅលើផ្ទះ​ផ្ទេរប្រាក់​វី​ង​មួយកន្លែង នៅ​ភូមិសាស្ត្រ​ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្ដាល ខេត្ដ​កណ្ដាល កាលពី​យប់​ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ​២០១៥ ។​

​ក្រុមចោរប្លន់​ទាំង​១០​នាក់​ខាងលើនេះ ត្រូវបាន​ឃាត់ខ្លួន​ជា​បន្ដបន្ទាប់​ចាប់តាំងពី​ថ្ងៃទី ២៥ ខែ កុម្ភ​: ឆ្នាំ ២០១៦ រហូតដល់​ថ្ងៃទី ៧ ខែ មីនាឆ្នាំ​២០១៧​នេះ​នៅក្នុង​ភូមិសាស្ដ្រ​ខេត្ដ​កណ្ដាល​ខេត្ដ​កំពង់ចាម​និង​នៅ​រាជធានី​ភ្នំពេញ​។​ក្នុង​ប្រតិ​ប​ត្ដិ​ការបង្ក្រាប​ឃាត់ខ្លួន​ក្រុមចោរ​ខាងលើនេះ​សមត្ថកិច្ច បានធ្វើ​ការដកហូត កាំភ្លើងខ្លី ម៉ាក​K៥៩ ចំនួន​១​ដើម និង​ម៉ូតូ​៥​គ្រឿង ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។

​លោក​បាន​បន្ត​បញ្ជាក់ថា​ទៀ​ថា​ក្រុមចោរ​ទាំងនេះ​ជា​មុខសញ្ញា​ប្លន់​ប្រដាប់អាវុធ​ដ៏​សកម្ម​កន្លងមក​ធ្លាប់ធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្ដ​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហើយក៏​ធ្លាប់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​បញ្ជូនទៅ​កាន់​ព​ន្ធ​នាគារ​ជាច្រើនលើក​ច្រើនសារ​ផងដែរ ៕S/​ដោយ​៖​ហូ​សាន់​

តុលាការ​ប្រកាស​សាលក្រម​ក្រុមចោរប្លន់​រហស្សនាម​ក្រៃ​ថោង​នៅពេល​ក្រោយ​(រូប៖វ៉េបសាយ)