​តុលាការ​ផ្តន្ទាទោស​ចិន​២​នាក់​ដាក់គុក​ម្នាក់ៗ​អស់​មួយជីវិត

414
ចែករម្លែក
  • 106
    Shares

​ដោយ​៖​ស​រិ​ទ្ធ​ភ្នំពេញ​៖ លោក សេង រិទ្ធី ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​លោក តុ​ប ឈុន​ឡុង​ជា​តំណាង​អយ្យការ​នៅ​រសៀល​ថ្ងៃទី​១​ខែមីនា​ឆ្នាំ​២០១៩​នេះ​បានសម្រេច​ប្រកាស​សាលក្រម​លើ​សំណុំ​ជនជាតិ​ចិន​២​នាក់ ដាក់ពន្ធនាគារ​ម្នាក់ៗ​អស់​មួយជីវិត នឹង​ពិន័យ​៦០​លាន​រៀល​ចូល​ថវិការដ្ឋ ក្រោម​ការចោទប្រកាន់​ពីបទ​ដឹកជញ្ជូន​ជួញដូរ​និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ជាង​១០​គីឡូក្រាម​។​

ជនជាប់ចោទ​ទី​១.​ឈ្មោះ Lai Kuan Yu ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជនជាតិ​តៃវ៉ាន់​។​ជនជាប់ចោទ​ទី​២.​ឈ្មោះ LinChenChia​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ជនជាតិ​ចិន​ជាប់ចោទ​ពីបទ​ដឹកជញ្ជូន​ជួញដូរ​និង​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងមក​នៅ​ចំណុច​ប៉ុស្តិ៍​ប្រៃ​ស​ណី​កម្ពុជា​ក្នុង​សង្កាត់​វត្តភ្នំ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​យោងតាម​មាត្រា​៤០​នៃ​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​

គួររំលឹកថា​ជនជាប់ចោទ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១០ ខែ​កក្ដ​ដា ឆ្នាំ​២០១៨​នៅ ប៉ុស្តិ៍​ប្រៃ​ស​ណី​កម្ពុជា ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ខណៈ​ពួកគេ​រង់ចាំ​ទទួល​គ្រឿងញៀន​ផ្ញើ​ពី​ប្រទេស​អាឡឺម៉ង់​មក​ប្រទេស​កម្ពុជា​។​នៅពេល​ឃាត់ខ្លួន​ជនជាប់ចោទ សមត្ថកិច្ច បាន​ដកហូត គ្រឿងញៀន ប្រភេទ​អ៊ិ​ច​ស្តា​ហ្ស៊ី​(MD​និង​MA)​ចំនួន​១០០៨,៣៧​ក្រាម (​ជាង ១០​គីឡូ​) ច្រក​ក្នុង កេស​បិទ​ជិត​។​

​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅ លោក សេង រិទ្ធី ប្រធាន​ក្រុមប្រឹក្សា​ចៅក្រម ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី ធ្លាប់បាន​បើកសវនាការ​មុន​អង្គសេចក្តី និង​ប្រកាស​សាលក្រម​សម្រេច រឹបអូស​យក គ្រឿងញៀន​ទាំងអស់ ទុក​បំផ្លាញចោល តាម​នីតិវិធី​រួចហើយ​ដែរ​៕S/​