​តុលាការ​ឱ្យ​រួច​ម្នាក់​ផ្តន្ទាទោស​បី​ឆ្នាំ​ម្នាក់​ករណី​វៃ​ប្លន់​យក​ទូរស័ព្ទ​

516

(​កណ្តាល​)៖​លោក សាយ សម្ផស្ស​សេរី ប្រធាន​ក្រុ​ុ​ម​ប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨ នេះ ប្រកាស​សាលក្រម​ឱ្យ​ជនជាប់ចោទ​ម្នាក់​រួចផុត​ពីបទ​ចោទប្រកាន់ និង ផ្តន្ទាទោស​ជនជាប់ចោទ​ម្នាក់ទៀត ដាក់ពន្ធនាគារ​បី​ឆ្នាំ ដែលជា​កម្រិត​អប្បបរមា ឬ ទាប​បំផុត ។​

ជនជាប់ចោទ​ទាំងពីរ​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ​”​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រ​ពឹ​ត្ត​ហិង្សា​”​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ពោធិ៍​រាម្មា ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ កាលពី​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៧ តាម​មាត្រា​៣៥៣​និង​មាត្រា​៣៥៧​នៃ​ក្រមព្រហ្មទណ្ឌ ។​
​បទល្មើស​នេះ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៣​ឆ្នាំទៅ​១០​ឆ្នាំ ។​

​មន្ត្រី​តុលាការ ថ្លែងថា ជនជាប់ចោទ​ឈ្មោះ ហាន ហៃ អាយុ​១៧​ឆ្នាំ ត្រូវបាន​តុលាការ​លើកលែង​ការចោទប្រកាន់ ។ ចំណែក​ឈ្មោះ តេង គាន អាយុ​២១​ឆ្នាំ ត្រូវបាន​ផ្តន្ទាទោស​បី​ឆ្នាំ ។​មន្ត្រី​តុលាការ ដដែល​បន្តថា មូលហេតុ​នៃ​ការលើកលែង​ការចោទប្រកាន់​នេះ ដោយសារ​ជនជាប់ចោទ​ឈ្មោះ ហាន ហៃ ពុំមាន​ការជាប់​ពាក់ព័ន្ធ និង ដោយសារ​ព្យ​សកម្ម​នៃ​បទល្មើស​មាន​ទំហំ​តិចតួច ទើប​ផ្តន្ទាទោស​ត្រឹម​កម្រិត​ទាប​បែបនេះ ៕S/​ដោយ​៖​ឆាយា​នាថ

​តុលាការ​ឱ្យ​រួច​ម្នាក់​ផ្តន្ទាទោស​បី​ឆ្នាំ​ម្នាក់​ករណី​វៃ​ប្លន់​យក​ទូរស័ព្ទ​


​ ​ ​