​តុលា​ការចុះ​អនុវត្តន៍​ដីកា​លើដី​ទំនាស់​ចាស់​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​

387
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ដី​ទំនាស់​រាំ​រ៉ៃ​មួយកន្លែង​ដែលមាន​ដើមបណ្តឹង​និង​ចុង​បណ្តឹង​ត្រូវជា​បងថ្លៃ​និង​ប្អូនថ្លៃ​ស្ថិតនៅ​តាមផ្លូវ​បេតុង​ក្នុងភូមិ​ត្រពាំង​ទា​សង្កាត់​ត្រពាំង​ក្រសាំង​ខណ្ឌ​ពោធិ​សែន​ជ័យ​ច្រើនលើកច្រើនសារ​កន្លងមក​ហើយ​។

​ការអនុវត្តន៍​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​មិនបាន​សម្រេច​ដោយមាន​កា​រ​ស្នើសុំ​ពន្យា​ពេល​ពី​ភាគី​ចុងចោទ​(​អ្នកចាញ់​ក្តី​)​អូសបន្លាយ​ពេលវេលារ​ហូត​មកដល់​ព្រឹក​ថ្ងៃទី​២៤​ខែមករា​ឆ្នាំ​២០១៩​នេះ​ត្រូវបាន​ព្រះរាជអាជ្ញា​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះទៅ​អនុវត្តន៍​ដីកា​សារជាថ្មី​មួយទៀត​បន្ទាប់​ការសុំ​ពន្យា​ពេល​របស់​ភាគី​ចុងចោទ ផុត​សុពលភាព ។​

​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា ៦​លើក​កន្លងផុត​ទៅហើយ ការចុះ​អនុវត្តន៍​ដីកា​មិនបាន​សម្រេច​ក្នុង​ហេតុផល សុំ​ពន្យា​ពេល​ពី​ភាគី​ចុងចោទ​រហូតមកដល់​លើក​នេះ​ជា​លើក​ទី​៧​ហើយ​កម្លាំងចម្រុះ​ចុះ​អនុវត្តន៍​ដីកា​សាជាថ្មី ក្រោម​ការដឹកនាំ​បញ្ជា​ពី លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។​

​ដី​មានទំនាស់​រាំ​រ៉ៃ​ខាងលើ មាន​ទំហំ​ទទឹង​៣០​ម៉ែត្រ បណ្តោយ​៤០​ម៉ែត្រ មានឈ្មោះ គង់ ស៊ី​ណាត ភេទ ប្រុស អាយុ ៥៣​ឆ្នាំ ជា​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ មាន​ប្រពន្ធ ឈ្មោះ អ៊ឹម សុជាតិ ៤៨​ឆ្នាំ នៅផ្ទះ មានកូន​ចំនួន​៤​នាក់ ប្រុស​១​នាក់ ស្រី​៣​នាក់​រស់នៅ​ក្នុងបន្ទុក អះអាងថា​ជា​ម្ចាស់ផ្ទះ ម្ចាស់​ដី ហើយ​ជា​ចុងចោទ ។ ចំណែក​ភាគី​ម្ខាង​ទៀត ជា​គូរ​ទំនាស់​ដើមចោទ មានឈ្មោះ អ៊ិន សុគា ភេទ​ស្រី ត្រូវជា​ប្អូនថ្លៃ អាយុ​៣៩​ឆ្នាំ មាន​ប្តី​ឈ្មោះ គង់ នាង អាយុ​៤៦​ឆ្នាំ ត្រូវជា​បងថ្លៃ និង​ប្អូនថ្លៃ​។​

​ប្រវត្តិ​ដី​ខាងលើ ត្រូវបាន លោក គង់ ស៊ី​ណាត ត្រូវជា​បងថ្លៃ លើកឡើងថា​ដើមឡើយ ប្អួ​ន​ថ្លៃ ឈ្មោះ អ៊ិន សុគា បានមក​រស់នៅ​ជាមួយ​គាត់ លើដី​ខាងលើ ហើយ​គាត់​ជា​អ្នក​ចិញ្ចឹម​បីបាច់​។ រហូតដល់​ក្រោយមក ប្អូនថ្លៃ​ជា​គូរ​ទំនាស់​រូបនេះ បាន​និយាយ​បញ្ចុះបញ្ចូល ខ្ចី​ប្លង់ដី ដែល​កំពុង​រស់នៅ​បច្ចុប្បន្ន ទៅ​បញ្ចាំ​យកលុយ​ពី​ធនាគា​។

តែ​ផ្ទុយទៅវិញ បែ​ជា​យក​ប្លង់ដី ធ្វើឯកសារ​លក់​ទៅវិញ ទាំង​មិនដឹង​ខ្លួន រហូតដល់​តុលាកា ចេញ​ដីកា​បង្គាប់​ឲ្យ​ពួកគាត់​ទាំង​គ្រួសារ ចាកចេញ​ទៅវិញ​ក៏​កើត​ទៅជា​រឿង​ក្តីក្តាំ​មិន​សុខចិត្ត​ប្តឹងផ្តល់​គ្នា​។​រហូត​មាន​សាលក្រម​របស់​តុលាកា​ចុះ​អនុវត្តន៍​ច្រើនលើកច្រើនសារ​មកហើយ​ពួកគាត់​កើតទុក្ខ​មិន​សុខចិត្ត​នូវ​អ្វី​ជា​ភាពអយុត្តិធម៌​សម្រាប់​គ្រួសារ​គាត់ ជា​ម្ចាស់​ដី ត្រូវបាន​ចាញ់ក្តី​ប្អូនថ្លៃ​ទៅវិញ ។​

​ការចុះ​អនុវត្តន៍​ដីកា លើក​ទី​៧​នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា​នេះ ភាគី​បងថ្លៃ​ដែល​ចាញ់ក្តី គ្មានអ្វី​រារាំង​ឡើយ លើកដៃ​ស្នើសុំ​ទៅ​តុលាកា ធ្វើយ៉ាងណា​សុំ​ពេល​១៥​ថ្ងៃ​តទៅទៀត ក្នុង​ហេតុផល ដឹក ជញ្ជូន​ឥ​វ៉ាន់ និង​រុះរើ​ផ្ទះ ចេញ ហើយ​លោក​ក៏​យល់ព្រម​ចាកចេញ​ក្នុងពេល​នេះដែរ ។​

​តែបើ​តាម​លោក​ព្រះរាជអាជ្ញា វិញ បាន​យល់ព្រម នូវ​ការ សុំ​ពន្យា​ពេល​១៥​ថ្ងៃ របស់​ភាគី​ចុងចោទ ដើម្បី​ទុក​ឱកាស​ពេលវេលា​បន្ត​ជញ្ជូន​ឥ​វ៉ាន់​និង​រុះរើ​ផ្ទះ​។​ក៏ប៉ុន្តែ​លក្ខខណ្ឌ​មួយ​ដោយ​យល់ព្រម​ឯកភាព​និង​ផ្តិតមេដៃ​ផង​ភាគី​ចុងចោទ​និង​ដើមចោទ​មិនអាច​ចូលទៅ​ស្នាក់នៅ​លើដី​កំពុងមាន​ទំនាស់​នេះ​បានទេ​យល់ស្រប​អនុញាតិ​ឲ្យ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ប៉ូលិស ប្រជា​ការពារ សង្កាត់​ជា​អ្នក​ចាំ យាម មើល​ការខុសត្រូវ ចាប់ពី​រសៀល​ថ្ងៃទី​២៤ ខែមករា​នេះ​តទៅ ក្នុងករណី​ភាគី​ចុងចោទ ចូល​រុះរើ​ផ្ទះ និង​ឥ​វ៉ាន់​បាន​រយៈពេល​១៥​ថ្ងៃនោះ ត្រូវ​រាយ​ករ​ណ៍​ទៅ​អាជ្ញាធរ ។​

​ភាគី​អ្នក​ចាញ់ក្តី ជា​បងថ្លៃ សុខចិត្ត​យល់ស្រប ចាកចេញ​ពី​ដី​ខាងលើ ចាប់ពី​រសៀល​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩​នេះហើយ ទាំង​ក្តី​ក្តុកក្តួល និង​ភាពឈឺចាប់ មិនគួរណា​ចាញ់ក្តី​របស់​ប្អូនថ្លៃ លេងល្បិច ជាមួយ​សាច់ញាតិ​ខ្លួនឯង ៕S/​