​តុលា​ការចេញ​ដីការ​ក្សា​ការពារ​តែ​ក្រុម​ឈ្មួញ​នៅតែ​លួច​បូម​ខ្សាច់​ទាំងយប់​ទាំង​ថ្ងៃ​ដដែល​

908

(​កំពង់ស្ពឺ​)៖​ទីតាំង​បូម​ខ្សាច់​មួយកន្លែង​ត្រូវបាន​តុលាការខេត្ត​កំពង់ស្ពឺ​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​តែ​ក្រុម​ឈ្មួញ​នៅតែ​លួច​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ទាំងយប់​ទាំង​ថ្ងៃ​ដដែល​។​ការដ្ឋាន​ខ្សាច់​នោះ​ស្ថិត​ក្នុងភូមិ​កណ្តោល​កោង​ឃុំ​តាំង​ស្យា​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​តាម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត​ដែលមាន​ប្រវែង​៤​គីឡូម៉ែត្រ​។​

លោក​រស់​ចន្ថា​ជា​ម្ចាស់​អាជ្ញាប័ណ្ណ​បានឱ្យដឹងថា​ទីតាំង​បាន​រត់ការ​ច្បាប់​បាន​ត្រឹម​ថ្នាក់ស្រុក​កាលពី​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៧​កន្លងទៅ​។​ក្រោយមក​មានឈ្មោះ​សុខ​វាសនា​បានមក​សុំ​ដាក់​ហ៊ុន​ជាមួយ​គាត់​។​ក្នុងនោះ​លោក​រស់​ចន្ថា​បានធ្វើ​កិច្ចសន្យា​មាន​លក្ខ​ណ្ឌ​ជាមួយគ្នា​ដោយ​ព្រមព្រាង​ក្នុងតម្លៃ​១៥​ម៉ឺន​ដុល្លារ​គឺ​ឱ្យឈ្មោះ​សុខ​វាសនា​បង់​ឱ្យ​មួយខែ​៥.០០០​ដុល្លា​ក្រោយពី​បាន​អាជ្ញាប័ណ្ណ​របស់​ក្រសួង​រ៉ែ​និង​ថា​ពល​។​

​លោក​រស់​ចន្ថា​បាន​បន្តថា​អាជ្ញាប័ណ្ណ​របស់​ក្រសួង​បានអនុញ្ញាត​ឱ្យនៅ​ថ្ងៃទី​២៩​ខែ​មិនា​ឆ្នាំ​២០១៧​រហូតដល់​ថ្ងៃទី​៨​ខែឧសភា​ឆ្នាំ​២០១៧​ដែលមាន​រយៈពេល​២​ខែ​មកហើយ​។​ពេលនោះ​ឈ្មោះ​សុខ​វាសនា​មិនបាន​គោរព​តាម​កិច្ចសន្យា​ទើប​គាត់​បាន​ប្តឹងទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ដើម្បី​ចេញ​ដីកា​សម្រេច​រក្សា​ការពារ​។​

តុលាការខេត្ត​កំពង់ស្ពឺ​លោក​ហង​ស៊ីថា​ចៅក្រម​សើ​ប​សួរ​បានចេញ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​៤៧២​ចុះ​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០១៧​។​ក្នុងនោះ​មាន​លិខិត​ផ្អាក​អាជ្ញាប័ណ្ណ​អាជីវកម្ម​ខ្យា​ច់​ខាងលើ​របស់​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថា​ពល​របស់លោក​ស៊ុយ​សែម​ចុះ​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៧​។​

​ប្រភព​ដដែល​បាន​បន្តថា​ខាង​ក្រុមហ៊ុន​ខ្សាច់​បានដឹង​នៅតែ​បន្ត​បូម​ខ្សាច់​ថ្ងៃ​ទាំ​យប់​ទាំង​ថ្ងៃ​ដដែល​។​ប្រភព​បាន​បន្តថា​ឈ្មោះ​សុខ​វាសនា​គ៏​ត្រូវបាន​លោក​ម៉ែន​សុ​ផុន​ដាក់ពាក្យ​ប្តឹងទៅ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៧ថា​ឈ្មោះ​សុខ​វាសនា​បាន​ក្លែង​ហត្ថលេខា​របស់លោក​ទៅប្រើ​នៅក្នុង​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ខ្សាច់​ដឹក​កាត់​ភូមិក​ណ្តោ​កោង​​ឃុំ​តាំង​ស្យា​ស្រុក​ភ្នំស្រួច​ដើម្បីឱ្យ​សម្តេច​ក្រឡាហោម​មេត្តាជួយ​រក​យុត្តិធម៌​ឱ្យ​គាត់​។​

​លោក​រស់​ចន្ថា​សូម​សំណូមពរ​ដល់​ជំនាញ​ដែល​ពាក់ព័ន្ធ​ត្រូវ​ផ្អាក​រាល់​សកម្មភាព​ដែល​ក្រុមហ៊ុន​របស់​សុខ​វាសនា​លួច​ធ្វើ​សកម្មភាព​កាយ​និង​បូម​ខ្សាច់​រង់ចាំ​ការដោះស្រាយ​រួចរាល់​សិន​។​រាល់​ការចោទប្រកាន់​ខាងលើ​អ្នកយកព័ត៌មាន​រស្មី​កម្ពុជា​ប្រចាំខេត្ត​កំពង់ស្ពឺ​បាន​ទូរស័ព្ទ​ទៅ​លោក​សុខ​វា​នា​ដើម្បី​សូម​ការបកស្រាយ​ពី​ការចោទប្រកាន់​ខាងលើ​តែ​ទូរស័ព្ទ​អត់​មាន​អ្នក​លើក​។​លោក​វ៉ី​សំណាង​អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ប្រាប​តាម​ទូរស័ព្ទ​ថា​រឿងរ៉ាវ​ខាងលើ​ខាង​ខេត្ត​បានឱ្យ​ជំនាញ​ចុះទៅ​ស្រាវជ្រាវ​និង​ដោះស្រាយ​ជូន​ពួកគាត់​ទៅតាម​ច្បាប់​និង​ពិនិត្យមើល​ឯកសារ​ពាក់ព័ន្ធ​ហើយ​លោក​សូម​ពេល​ពីថ្ងៃ​ដើម្បី​ស្រាវជ្រាវ​រឿង​បន្ត​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​ទីតាំង​លួច​បូម​ខ្សាច់​ដែលមាន​ដីកា​សម្តេច​ការពារ​៖​រូបថត​សុខ​សុ​ភ័​ណ្ឌ​

​ ​ ​