​តុលា​ការបិទ​បណ្តោះអាសន្ន​អាជីវកម្ម​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​នៅ​ក្រុង​ប៉ោយប៉ែត​

261
ចែករម្លែក
  • 75
    Shares

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​បិទ​បណ្តោះអាសន្ន​អាជីវកម្ម​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​នៅ​ក្រុង​ប៉ោយប៉ែត​។​ក្រោយ​មាន​ជនជាតិ​ចិន​និង​ខ្មែរ​បាញ់បោះ​ផ្អើល​ហើយ​បង្ក​របួសធ្ងន់​ម្នាក់​និង​ស្រាល​មួយចំនួន​។​សមត្ថ​កិ​ច្ចាន​ឱ្យដឹងថា​:​ការបិទ​បណ្តោះអាសន្ន​នូវ​អាជីវ​កម្មនេះ​ដោយសារ​ជនជាតិ​ចិន​និង​ខ្មែរ​២​ក្រុម​បាន​បាញ់បោះ​បង្ក​ហឹ​ង្សា​រ​មាន​ស្ថាន​ទម្ងន់​ដោយ​ប្រើប្រាស់​អាវុធ​នាំឱ្យ​ខូច​សណ្តាប់ធ្នាប់​សង្គម​។​

​សូម​រំលឹកថា កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃ​ចន្ទ ៧​កើត ខែមាឃ ឆ្នាំច សំរិទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៩​នៅ​ចំណុច​ខា​រ៉​អូ​ខេ​ឡា​ហ្វី​រ៉ា​ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​មាន​អំពើ​ហឹ​ង្សា​រ​មាន​ស្ថាន​ទម្ងន់​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន​និង​ជនជាតិខ្មែរ​២​ក្រុម​ដែលជា​ភ្ញៀវ​សន្តិសុខ​របស់​កាស៊ីណូ​នេះ​។​

​ហេតុការណ៍​បាញ់បោះ​សេរី​(​ករណី​ហិង្សារ​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស ដោយ​ប្រើប្រាស់​អាវុធ )​បង្កឡើង​ដោយ​ជនសង្ស័យ​២​ក្រុម​ដោយ​ក្រុម​១​មាន​គ្នា​ប្រហែល​៨​នាក់​ដែល​មុខសញ្ញា​បានកំណត់​មានដូចជា : ១.​ឈ្មោះ វ៉ាន់ លីន (Mr Wen Lin ) ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ ជនជាតិ​ចិន ត្រូវបាន​ឃាត់ខ្លួន ។

២.​ឈ្មោះ លីវ ហាវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន ត្រូវបាន​ឃាត់ខ្លួន ។ ៣.​ឈ្មោះ សុខ ស៊ុ​សាក់ ភេទ​ប្រុស​អាយុ​៦១​ឆ្នាំ​ជនជាតិខ្មែរ​ត្រូវបាន​ឃាត់ខ្លួន​។​និង​បក្សពួក​៥​នាក់​ទៀត​ដែលជា​បុគ្គលិក​បម្រើការ​ក្នុង​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា បានធ្វើ​សកម្មភាព វាយ​ជាមួយ​ក្រុម​ជនជាតិ​ចិន​ម្ខាង​ទៀត ដែលមាន​គ្នា ០៣​នាក់ ជា​ភ្ញៀវ​ចូល​ច្រៀង​នៅ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា ។​

​សមត្ថកិច្ច​ចម្រុះ​ឱ្យដឹង​បន្តថា​នៅពេល​ដែលមាន​សកម្មភាព​វាយ​ប្រតាយប្រតប់​គ្នា​នោះ​ខាង​ភាគី​ម្ចាស់​ខារ៉ាអូខេ​បាន​ប្រើប្រាស់​កាំភ្លើង​ដែល​មិន​ស្គាល់​ម៉ាក​បាញ់​ទៅលើ​ភ្ញៀវ​(​ជនរងគ្រោះ​)​ម្នាក់​បណ្ដាលឱ្យ​រងរបួស​ត្រង់​ភ្លៅ ខាងស្ដាំ​មួយកន្លែង​។​តម​ក សមត្ថកិច្ច​អាវុធហត្ថ​បាន​ទៅដល់ ហើយ​បាន​រឹបអូស សំបក​គ្រាប់ និង​ក្បាល​គ្រាប់កាំភ្លើង មិន​ស្គាល់​ម៉ាក​ចំនួន​០១​គ្រាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់​ក្នុងចំណោម​៨​នាក់ ដូចខាងលើ រួច​បន្ត​យកទៅ​សួរនាំ​ទៅតាម​នីតិវិធី​ច្បាប់ ។

​ក្នុង​រឿងនេះ​សមត្ថកិច្ច​អោយដឹងថា​ខាង​ម្ចាស់កា​សុ​ី​ណូ​ដែល​គេ​ស្គាល់​ថា​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ដែរនោះ​ពីដំបូងៗ​បាន​បញ្ជារ​អោយ​កាត់ផ្តាច់​ប្រព័ន្ធ​កា​ម៉ា​សុវត្ថិភាព​ហើយ​មិន​ព្រម​ប្រគល់​អង្គ​ចងចាំ​(Memory)​ឱ្យ​សមត្ថកិច្ច​អាវុធហត្ថ​ដែលមាន​ភារកិច្ច​ចុះ​អង្កេត​បំបែកសំណុំរឿង​នេះ​នៅឡើយ​។​តែ​ក្រោយមក​បាន​ព្រមអោយ​វិញ​។​

​សូម​រំលឹកថា នៅ​ក្រុង​ប៉ោយប៉ែត​មាន​ករណី​អសន្តិសុខ​ផ្ទួនៗ​បង្ក​អោយ​ភ្ញាក់ផ្អើល ២​រឿង ។​គឺ​រឿង​ទី​១ ករណី​បង្កៃ​គ្រាប់បែក​ច្នៃ​ក្នុង​បន្ទប់ទឹក​នៃ​កាស៊ីណូ​ក្រោ​ន​រី​សត​របស់​ក្រុមហ៊ុន​កាស៊ីណូ​ហ្គោល​ដិ​ន​ក្រោ​ន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត វេលា​ម៉ោងជាង​៦​ល្ងាច និង​ទី​២- ករណី​បាញ់បោះ​សេរី​នៅ​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​នេះ ៕S/

រូបថត​:​តុលា​ការបិទ​បណ្តោះអាសន្ន​អាជីវកម្ម​ខារ៉ាអូខេ​ឡា​ហ្វី​រ៉ា​នៅ​ក្រុង​ប៉ោយប៉ែត​ក្រោយ​ជនជាតិ​ចិន​និង​ខ្មែរ​បាញ់បោះ​ផ្អើល (​រូប​:​ប​.​ជ័យ​)​