​តើ​កន្ធាយ​ក្បាល​កង្កែប​ជា​ប្រភេទ​សត្វ​អ្វី? ហើយ​ស្ថិតក្នុង​អម្បូរ​អ្វី​?

1430
ចែករម្លែក

​ភ្នំពេញៈ​
​កន្ធាយ​ក្បាល​កង្កែប​គឺជា​ពូជ​អម្បូរ​សត្វ​អណ្តើក ប៉ុន្តែ​មិនយឺត​ដូច​អណ្តើក​នោះទេ។ វា​អាច​វាយប្រហារ​ចំណី​លឿន​ជាង​ពស់វែក​ចឹក​ទៅទៀត​។

កន្ធាយ​ក្បាល​កង្កែប​ដែលជា​សត្វ​កម្រ​ក្នុង​ពិភពលោក​( រូបថត​៖ WCS)​

​សត្វ​កន្ធាយ​នេះ​គឺ​ត្រូវបាន​ចាត់បញ្ចូល​ជា​សត្វ​កម្រ​ក្នុង​បញ្ជី​ជិត​ផុត​ពូជ​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​(IUCN)​។​តាម​ការស្រាវជ្រាវ​ផ្លូវការ​របស់​IUCN​កន្ធាយ​ក្បាល​កង្កែប​មាននៅ​ប្រទេស​កម្ពុជា​ច្រើនជាងគេ​បំផុត​ហើយ​ពួកវា​រស់នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ​ប៉ុន្តែ​វា​ក៏​មាននៅ​ប្រទេស​អាស៊ី​មួយចំនួន​ផងដែរ​៕MN(​ប្រភព​ក្រសួងបរិស្ថាន​)