​តើ​យក​មូលដ្ឋាន​អ្វី​ជា​សំអាងថា ការបោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ​មិន​ឆ្លុះបញ្ចាំង​ឆន្ទៈ​ប្រជាជន​កម្ពុជា​នោះ​?

4417
ចែករម្លែក

ដោយៈ​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​/តើ​យក​មូលដ្ឋាន​អ្វី​ជា​សំអាង​ដែល​លើកឡើងថា ការបោះឆ្នោត​នៅ​កម្ពុជា​លើក​នេះ​មិន​ឆ្លុះបញ្ចាំង​ឆ​ន្ទះ​ប្រជាជន​កម្ពុជា​នោះ​? ទាល់​តែមាន​​អំពើ​ហឹ​ង្សា​កើតឡើង​បាន​ហៅថា​បោះឆ្នោត​ត្រឹមត្រូវ​និង​សេរី​មែន​ទេ​?​។​

​ទិដ្ឋភាព​ការតវ៉ា​ប្រកបដោយ​ហឹ​ង្សា​ក្រោយ​បោះឆ្នោត​តំណាងរាស្ត្រ​នីតិកាល​ទី​៥​ឆ្នាំ​២០១៣ ដែលមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពន្យុះ​ពីក្រោយ​(​រូប​ឯកសារ​)​

​បណ្តា​ប្រទេស​ដែល​រង​ឥទ្ធិពល​បដិវត្ត​ពណ៌​នៅ​រយៈពេល​ចុងក្រោយ​នេះ​រួម​មាននៅ​ប្រទេស​អេ​ហ្សី​ប ប្រទេស​ទុយ​ណេ​ស៊ី ប្រទេស​លី​ប៊ី ប្រទេស​អ៊ុយ​ក្រែ​ន ប្រទេស​ស៊ី​រី និង​ប្រទេស​កម្ពុជា ឃើញថា មានតែ​ប្រទេស​កម្ពុ​ជា​មួយ​ប៉ុណ្ណោះ ដែល​គេច​ផុតពី​សង្គ្រាមស៊ីវិល​និង​រដ្ឋប្រហារ​។​

ប្រទេស​អ៊ុយ​ក្រែ​ន កើតមាន​សង្គ្រាមស៊ីវិល​និង​បាត់បង់​ទឹកដី​ក្រេ​មមៀរ​។ ប្រទេស​ទុយ​ណេ​ស៊ី​, លី​ប៊ី និង​ស៊ី​រី កើត​មាន​សង្គ្រាមស៊ីវិល​ធ្ងន់ធ្ងរ​និង​មិនអាច​រក​មធ្យោបាយ​បញ្ចប់សង្គ្រាម​បាន​នៅឡើយ​ទេ​។​

ប្រទេស​អេ​ហ្សី​ប​ធ្វើ​រដ្ឋប្រហារ​យោធា​និង​សម្លាប់​ពួក​បាតុករ រំលាយ​បក្សប្រឆាំង​នោះ នៅ​ថ្ងៃ​២៨​កក្កដា​២០១៨​នេះ តុលាការ​អេ​ហ្សី​ប​បានសំរេច​ចិត្ត​ប្រហារជីវិត​ពួក​បាតុករ​៧៥​នាក់ និង​បន្ត​ដាក់គុក​ជិត​៨០០​នាក់​។ តើ​អ្នក​ប្រជាធិបតេយ្យ​អាចជួយ​ប្រទេស​ទាំងនេះ​ស្អី​បាន ក្រៅពី​ជួយ​ទំលាក់​គ្រាប់បែក​និង​ទទួលយក​ជនភៀសខ្លួន​បន្តិចបន្តួច​?

ដោយឡែក​នៅ​កម្ពុជា​បាន​បញ្ចៀស​សង្គ្រាមស៊ីវិល​ដោយ​ត្រឹម​រំលាយ​បក្សប្រឆាំង​និង​ហាមឃាត់​មនុស្ស​មួយ​ចំនួន​មិន​ឱយធ្វើ​នយោបាយ​៥​ឆ្នាំ​។ នេះ​ជាម​ហា​សំណាង​សម្រាប់​កម្ពុជា ដោយបាន​បញ្ចប់​បដិវត្ត​ពណ៌​និង​មិន​វិលត្រឡប់​ទៅរក​សង្គ្រាមស៊ីវិល​វិញ ប៉ុន្តែ​បាន​វិល​មករក​ការបោះឆ្នោត​ជា​ប្រក្រតី​ឡើងវិញ​និង​ជាការ​បោះឆ្នោត​ប្រកបដោយ​សុខសន្តិភាព​ដែល​ប្រជាជន​ទាំងអស់​រីករាយ​ស្វាគមន៍​! ចង់បាន​ស្អី​ទៀត​?៕​សរន​