​តើ​អាហារ​អ្វីខ្លះ​ដែល​ធ្វើឱ្យ​កូនអ្នកមាន​សុខភាព​ល្អ​?

422
ចែករម្លែក

​បើ​អ្នក​ចង់ឱ្យ​កូន​មាន​សុខភាព​រឹងមាំ អ្នក​អាច​ឱ្យគេ​បរិភោគ​តាម​អាហារ​ខាងក្រោម​នេះ ៖
អ្នក​អាចឱ្យ​កូន​បរិភោគ​ពងមាន់​បាន ព្រោះ​វា​មាន​សារធាតុ​ប្រូតេអ៊ីន​ដែល​ធ្វើឱ្យ​កូន​មិន​ងាយ​ឃ្លាន ហើយ​ថែមទាំង​ធ្វើឱ្យ​កូន​មាន​រាងកាយ​រឹងមាំ​ទៀតផង​។​

ស្រូវ​សាលី​ក៏​ជា​អាហារ​ដែល​ល្អ​សម្រាប់​កូន​ដែរ ព្រោះ​ក្រោយ​ពេលដែល​កូន​បរិភោគ​រួច វា​អាចធ្វើឱ្យ​កូន​មាន​អារម្មណ៍​មូល ជាហេតុ​ធ្វើឱ្យ​កូន​អាច​ផ្តោតអារម្មណ៍​ទៅលើ​ការរៀនសូត្រ​។​

​ផ្លែឈើ​គឺ​ល្អ​ណាស់​សម្រាប់​ទ្រទ្រង់​រាងកាយ​របស់​កូន ព្រោះ​វា​មាន​វីតាមីន និង​សារធាតុចិញ្ចឹម​ជាច្រើន​។​ អ្នក​ក៏​អាចឱ្យ​កូន​ផឹក​ទឹកដោះគោ​នៅពេល​ព្រឹក និង​យប់​ដែរព្រោះ​វា​មាន​កាល់ស្យូម ដែល​ល្អ​ចំពោះ​ឆ្អឹង ធ្មេញ និង​ខួរក្បាល​កូន​ជាដើម​។​

​តៅហ៊ូ អ្នក​អាចឱ្យ​កូន​បរិភោគ​ឱ្យបាន​ច្រើន ព្រោះ​វា​អាចធ្វើឱ្យ​កូន​អាច​ចៀស​ផុតពី​ជំងឺមហារីក និង​ល្អ​ចំពោះការ លូតលាស់ ​របស់​ កូន​ទៀតផង​។​ ប៉េងប៉ោះ​ក៏​ជា​បន្លែ​ដែល​ល្អ​ចំពោះ​កូន​អ្នក​ដែរ ព្រោះ​ក្រោយ​ពេលដែល​កូន​បរិភោគ​រួច កូន​អ្នក​នឹងមិន​ប្រឈមមុខ​នឹង​ជំងឺ​ផ្សេងៗ​ទេ​។​ អ្នក​គួរតែ​ឱ្យ​កូន​បរិភោគ​សណ្តែកខ្មៅ ព្រោះ​វា​អាច​ការពារ​បេះដូង​រប​ស់​កូន​បាន​៕ ដោយៈ health.com.kh