​តេ​ក្វាន់​ដូ WT ឈ្នះ​មេដាយសំរិទ្ធ ពី​ព្រឹត្តិការណ៍ ASEAN Taekwondo Championships 2019

967
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​ដូ WT កម្ពុជា ចំនួន ២ រូប ដណ្តើមបាន​មេដាយសំរិទ្ធ ២ គ្រឿង នៃ​ព្រឹត្តិការណ៍ ប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ជើងឯក​អាស៊ាន​តេ​ក្វាន់​ដូ ២០១៩ លើក​ទី​១៤ “ASEAN Taekwondo Championships 2019” នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

​លោក ជាតិ ខេមរា ជា​គ្រូបង្វឹក​ជម្រើសជាតិ របស់​ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT បាន​ប្រាប់​ឱ្យដឹងថា កីឡាករ សំ យូ​ដេ​ត ជាប់​ចំណាត់ថ្នាក់​លេខ​៣ គឺ​មេដាយសំរិទ្ធ លើ​វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​ក្រោម ៥៤ គីឡូក្រាម ដោយ​ចាញ់​ម៉ាឡេស៊ី លទ្ធផល ២៣​ទល់​២៧ ។ ចំណែក​កីឡាការិនី វ៉ឹ​ង សុខ​អឿន ជាប់​ចំណាត់ថ្នាក់​លេខ​៣ គឺ​មេដាយសំរិទ្ធ លើ​វិញ្ញាសា​ប្រយុទ្ធ ទម្ងន់​ក្រោម ៤៦ គីឡូក្រាម ដោយ​ចាញ់​ម៉ាឡេស៊ី លទ្ធផល ៩​ទល់​៣៩ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​

​សូមបញ្ជាក់ថា ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT នឹង​បញ្ជូន​កីឡាករ​-​កីឡាការិនី ចំនួន ១១ នាក់ និង​គ្រូបង្វឹក​ចំនួន ២ នាក់ ចូលរួម ដោយ​ការប្រកួត​ខាងលើនេះ ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន ។ ក្នុងចំណោម​កីឡាករ​-​កីឡាការិនី ចំនួន ១១ នាក់ ក្នុងនោះ​មាន កីឡាករ​-​កីឡាការិនី​ថ្នាល ៥​នាក់ និង​គ្រូបង្វឹក ចំណែក​កីឡាករ​-​កីឡាការិនី ឈុត​ធំ​មាន ៦ នាក់ និង​គ្រូបង្វឹក ៕v

អ្នក​ដណ្ដើមបាន​មេដាយ​