​តេ​ក្វាន់​ដូ WT បង្ហាញ​បញ្ជី​ឈ្មោះ​អ្នកចូលរួម Sea Games 2019 នៅ​ហ្វីលីពីន​

169
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ខេ​មរ​សហ​ព​ន្ធ័​តេ​ក្វាន់​ដូ WT បានបង្ហាញ​បញ្ជី​ឈ្មោះ ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ -​កីឡាការិនី​របស់ខ្លួន ចំនួន ១៩ រូប ដែល​ត្រូវ​ទៅ​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម “Sea Games 2019” លើក​ទី​៣០ ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ នា​ចុងឆ្នាំ នៅ​ប្រទេស​ហ្វីលីពីន​។​

ទិដ្ឋភាព​ហ្វឹកហាត់ និង​កីឡាករ កីឡាការិនី ដែល​ត្រៀម​ទៅ​ស៊ី​ហ្គេម​

​លោក ជាតិ ខេមរា ជា​គ្រូ​ជំនួយ បាន​ប្រាប់​ឲ្យ​ដឹ​ថា កីឡាករ​- កីឡាការិនី ចំនួន ១៤ នាក់ ដែល​ត្រូវ​ចូលរួម​ការប្រកួត​កីឡា Sea Games 2019” លើក​ទី​៣០ ឆ្នាំ​២០១៩ ដែល​ប្រធាន​ប្រតិភូ​លោក គង់ ស​ក្ខិ​ដា ដែលជា​អគ្គលេខាធិការ​សហព័ន្ធ គ្រូបង្វឹក​លោក ឆ​យ យ៉ុង​សុក ព្រមទាំង​អាជ្ញាកណ្តាល ចៅក្រម​កម្រិត​អន្តរជាតិ ២ នាក់ លោក ហែម សំណាង និង​លោក ឃឹម ស​ត្ថា​។​

​លោក​បាន​បន្ត កីឡាករ​- កីឡាការិនី ចំនួន ១៤ នាក់ ក្នុងនោះ មាន​កីឡាការិនី ៧ នាក់ រួមមាន​៖ កីឡាករ ទួន ណា​វុ​ធ ប្រកួត​លើ​វិញ្ញាសា​មេគុន​ឯកត្តជន​-​គូ កីឡាករ អោក សុវណ្ណារ៉ា ប្រកួត​លើ​វិញ្ញាសា មេគុន​ឯកត្តជន​បុរស កីឡាករ មាន សូ​ផល ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ ប្រភេទ​ទម្ងន់​ក្រោម ៥៤ គីឡូក្រាម កីឡាករ សំ យូ​ដេ​ត ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ប្រភេទ​ទម្ងន់ ក្រោម ៥៨ គីឡូក្រាម កីឡាករ ឈុន សុខ​ឡុង ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ប្រភេទ​ទម្ងន់ ក្រោម ៦៣ គីឡូក្រាម កីឡាករ វ៉ា មិថុនា ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ប្រភេទ​ទម្ងន់ ក្រោម ៧៥ គីឡូក្រាម និង​កីឡាករ វ៉ាន់ ឬ​ទ្ធី ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ ប្រភេទ​ទម្ងន់ ៨៧ គីឡូក្រាម​ឡើង​។​

​ចំណែក​កីឡាការិនី​ទាំង ៧ នាក់ ដូចជា កីឡាការិនី ណា​ង វណ្ណៈ ប្រកួត​លើ​វិញ្ញាសា មេគុន​ឯកត្តជន​បុរស នារី កីឡាការិនី ស៊ីម រចនា ប្រកួត​លើ​វិញ្ញាសា មេគុន​ឯកត្តជន​បុរស​គូ កីឡាការិនី អ៊ុន ពេជ្រចរណៃ ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ក្រោម ៤៦ គីឡូក្រាម កីឡាការិនី សឺ​ន ជាស​ន្ទ​រ៉ាវី ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ ប្រភេទ​ទម្ងន់​ក្រោម ៥៣ គីឡូក្រាម កីឡាការិនី ឈឿង អា​លីហ្សា ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ​ប្រភេទ​ទម្ងន់​ក្រោម​៥៧​គីឡូក្រាម កីឡាការិនី ថិ​ប កា​សាន់​ទ្រេ​នី​កូ​ល ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ប្រភេទ​ទម្ងន់ ក្រោម ៦២ គីឡូក្រាម និង​កីឡាការិនី ស៊ន សៀវ​ម៉ី ប្រកួត​លើ​វិញ្ញាសា ប្រយុទ្ធ​ប្រភេទ​ទម្ងន់ ក្រោម ៧៣ គីឡូក្រាម​ឡើង​៕v