​តេ​ក្វាន់​ដូ WT បីនាក់ ដណ្តើម​មេដាយ ១៥ គ្រឿង ក្នុង​ព្រឹត្តិការណ៍ ២ នៅ​កូរ៉េខាងត្បូង​

256
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក គង់ ស​ក្ខិ​ដា ដែលជា​អគ្គលេខាធិការ ខេ​មរ​សហព័ន្ធ​តេ​ក្វាន់​ដូ WT (World Taekwondo) បាន​អញ្ជើញ​ទទួល​ស្វាគមន៍​ ​ក្រុម​ក្រុម​កីឡាករ តេ​ក្វាន់​ដូ WT វ័យក្មេង​ចំនួន បី​រូប ដណ្តើមបាន​មេដាយ ១៥ គ្រឿង នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WT ចំនួន ៤ នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៩ ។

​លោក​អគ្គលេខាធិការ ខេ​មរ​សហព័ន្ធ បាន​និយាយថា ក្រុម​កីឡាករ​តេ​ក្វាន់​ដូ WT វ័យក្មេង​ចំនួន ៣ រូប ដណ្តើមបាន​មេដាយ ១៥ គ្រឿង ដោយ​ក្នុង​ម្នាក់ ដណ្តើម​មេដាយ​ចំនួន ៥ គ្រឿង រួមមាន កីឡាករ​តេ​ក្វាន់​ដូ WT វ័យក្មេង ឈន គីម​ហាក់ ដណ្តើម​មេដាយមាស ៤ គ្រឿង និង​ប្រាក់​មួយគ្រឿង កីឡាករ សំណាង វ៉ាន់​ណែ​ត ដណ្តើម​មេដាយមាស ៣ គ្រឿង ប្រាក់​មួយគ្រឿង និង​សំរិទ្ធ​មួយគ្រឿង និង​កីឡាករ សុខ សញ្ចា​នា ដណ្តើម​មេដាយមាស ៣ គ្រឿង ប្រាក់​មួយគ្រឿង និង​សំរិទ្ធ មួយគ្រឿង​។​

អ្នក​ដែល​ដណ្ដើមបាន​មេដាយ​

​លោក ជាតិ ខេមរា ជា​គ្រូបង្វឹក បាន​ឲ្យ​ដឹងថា សម្រាប់​ការប្រកួត​តេ​ក្វាន់​ដូ WT Jeonju Open ដណ្តើមបាន​មេដាយមាស ១ គ្រឿង និង​សំរឹទ្ធ ២ គ្រឿង ហើយ​ការប្រកួត​តេ​ក្វាន់​ដូ WT World Taekwondo Hanmadang ដណ្តើម​មដាយ​ប្រាក់ ១ គ្រឿង (​មេគុន​ក្រុម​បុរស ៣ នាក់​) ការប្រកួត​តេ​ក្វាន់​ដូ WT Gwang Ju Open មេគុន​ក្រុម ៣ នាក់ ដណ្តើមបាន​មដាយ​មាស ១ គ្រឿង និង​ឯកត្តជន ៣ នាក់ ដណ្តើមបាន​មាស ៣ គ្រឿង សរុប​មាស ៤ គ្រឿង​។​

​លោក​បាន​បន្តថា តេ​ក្វាន់​ដូ WT World Peace Taekwondo Festival មេគុន​ឯកត្តជន ទាំង ៣ នាក់ ដណ្តើមបាន​មេដាយមាស ៣ គ្រឿង​។ ចំនួន​មេដាយ​សរុប​គឺ ចំនួន ១៥ គ្រឿង ក្នុង​ម្នាក់ ទទួលបាន​មេដាយ ៥ គ្រឿង ក្នុងនោះ មាន​វិញ្ញាសា​សរុប ១១ វិញ្ញាសា​។​

​លោក គង់ ស​ក្ខិ​ដា បាន​និយាយថា កីឡាករ​វ័យក្មេង ចំនួន ៣ រូប និង​គ្រូបង្វឹក​ជនជាតិ​កូរ៉េ Cheon samyeong មួយរូប ដែល​ចូលរួម​ហ្វឹកហាត់ និង​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត នៅ​ប្រទេស​កូរ៉េខាងត្បូង​៕v