​តេ​ក្វាន់​ដូ WT ៖ ខេត្តបាត់ដំបង ដណ្ដើមបាន​មេដាយមាស ច្រើនជាងគេ​

462
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ការប្រកួត​កីឡា​សិស្ស ថ្នាក់ជាតិ​លើក​ទី​១ (The 1st National Schoola Games) លើ​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ WT (World Taekwondo) ដែលជា​តេ​ក្វាន់​ដូ​ស្ទីល កូរ៉េខាងត្បូង​នោះ បានបញ្ចប់​ជា​ស្ថាពរ​ហើយ ដោយ​ខេត្តបាត់ដំបង ក្លាយជា​ខេត្ត ដែល​ដណ្ដើមបាន​មេដាយ ច្រើនជាងគេ​។​

កីឡាករ​-​កីឡាការិនី​ដែល​ចូលរួម​ប្រកួត​

​សម្រាប់​ប្រភេទ​តេ​ក្វាន់​ដូ WT នេះ មាន​រាជធានី​-​ខេត្ត ចូលរួម​ចំនួន ១០ គឺ រាជធានី​ភ្នំពេញ ខេត្តកណ្ដាល តាកែវ កំពត កំពង់ចាម់ ព្រៃវែង បាត់ដំបង សៀមរាប មណ្ឌល​គី​រី និង ខេត្ត​រតនគីរី ។ ការប្រកួត មាន ១៣ វិញ្ញាសា គឺ​មេគុន​ចំនួន ៣ វិញ្ញាសា និង​ប្រយុទ្ធ​ចំនួន ១០ វិញ្ញាសា ។​

​ខេត្តបាត់ដំបង ដែល​ដណ្ដើមបាន​មេដាយ ច្រើនជាងគេ​នោះ​គឺ ៨ គ្រឿង ដែល​ក្នុងនោះ មាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង និង​សំរិទ្ធ ២ គ្រឿង ។ រាជធានី​ភ្នំពេញ ឈរ​នៅ​លំដាប់​លេខ​២ នោះ បាន​មេដាយ​សរុប​ចំនួន ១០ គ្រឿង គឺ​មាស ៣ គ្រឿង ប្រាក់ ១ គ្រឿង និង​សំរិទ្ធ ៦ គ្រឿង ។​

កីឡាករ​-​កីឡាការិនី​ដែល​ចូលរួម​ប្រកួត​

​កំពត ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣ បាន​មេដាយ ៥ គ្រឿង គឺ​មាស ៣ ប្រាក់ ១ និង​សំរិទ្ធ ១ ។ មណ្ឌល​គី​រី ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៤ បាន​មេដាយ​សរុប ៦ គ្រឿង គឺ​មាស ១ គ្រឿង ប្រាក់ ៤ គ្រឿង និង​សំរិទ្ធ ១ គ្រឿង ។ តាកែវ​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៥ បាន​មេដាយ​សរុប ៣ គ្រឿង គឺ​មាស ១ ប្រាក់​២ ។ ខេត្ត​រតនគីរី ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៦ បាន​មេដាយ ៦ គ្រឿង គឺ​មាស ១ ប្រាក់​១ និង​សំរិទ្ធ​៤ ។​

​ខេត្តកំពង់ចាម ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៧ បាន​មេដាយ​សរុប ៥ គ្រឿង គឺ មាស ១ ប្រាក់​១ និង​សំរិទ្ធ​៣ ។ ចំណាត់ថ្នាក់​លេខ​៨ មាន ៣ ខេត្ត​នោះ គឺ​ទទួលបាន​មេដាយសំរិទ្ធ ក្នុង​មួយ​ខេត្តៗ ២ គ្រឿង មាន​ខេត្តព្រៃវែង កណ្ដាល និង​សៀមរាប ៕v

កីឡាករ​-​កីឡាការិនី​ដែល​ចូលរួម​ប្រកួត​