​តែងតាំង​នាយករង​រដ្ឋបាល​,​នាយក​,​នាយករង​ទីចាត់ការ​និង​ប្រធាន​,​អនុប្រធាន​ការិយាល័យ​ចំនួន​២៦​រូប​

1055
ចែករម្លែក

 

​ដោយ​៖​រ៉ា​ម៉ន​
ភ្នំពេញ​៖ ប្រកាស​តែងតាំង នាយករង នាយក នាយករង​ទីចាត់ការ​និង​ប្រធាន អនុប្រធាន​ការិយាល័យ​ក្នុង​រចនាសម្ព័ន្ធ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​បំពេញការងារ​ជូន​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៨​នេះ​។ ពិធី​នេះ​ធ្វើ ឡើង​ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​លោក​អភិបាលរង​រាជធានី និង​មន្ត្រីក្រោមឱវាទ​ជាច្រើន​នាក់​ផងដែរ​។​
​គួរ​បញ្ជាក់ថា​៖​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​ប្រកាស​តែងតាំង​មាន​ចំនួន​២៦ រូប ក្នុងនោះ ១ លោកស្រី សក់ ចិន្តា​រី ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក កែវ ពន្លក ជា​នាយករង​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក សុខ ចំរើន ជានា​យក​ទីចាត់ការ​ទំនាក់ទំនង​សាធារណៈ​និង​សហ​ប្រតិ​ប​ន្តិ​ការ​អន្តរជាតិ លោកស្រី ដោ សម្ផស្ស ជា​នាយិកា​រង​ទីចាត់ការ​រដ្ឋបាល​និង​២២​រូប​ទៀត ជានា​យក នាយករង​ទីចាត់ការ​និង​ប្រធាន អនុប្រធាន​ការិយាល័យ​។​
​ក្នុង​ពិធី​តែងតាំង​លោក ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់បង​ប្អូន​មន្ត្រីរាជការ​ក្រោម​ឧិ​វាទ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ព្រមទាំង​ទទួលបាន​លទ្ធផល​យ៉ាង​ល្អប្រសើរ​ក្នុងការ​បម្រើ​និង​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ​។​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​ក្រើនរំលឹក​ឲ្យ​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បង្កើន​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​ទន់ភ្លន់​។​លោក​បន្តថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​តួនាទី​សំខាន់​ជា​ប្រតិបត្តិ​ករ​ក្នុងការ​បំរើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ទាំង​សេវា​សំណូមពរ​និង​សេវា​តម្រូវ​។​លោក​បន្តទៀតថា​៖​ជា​មន្ត្រី​ត្រូវខិតខំ​ពង្រឹងសមត្ថភាព​,​មាន​ភាពទន់ភ្លន់​,​រួសរាយ​រាក់ទាក់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មករក​សេវា​។​ជាមួយគ្នានេះ​ត្រូវ​ធានាថា​សេវា​របស់ខ្លួន​ប្រកបដោយ​តម្លាភាព​,​គណនេយ្យភាព​។​បង្កើន​សាមគ្គីភាព​ផ្ទៃក្នុង​និង​ប្រកាន់​ជំហរ​ជា​អ្នកបំរើ និង​ការពារ​ផល​ប្រ​យោ​ជ​ន៏​របស់​ប្រជាពលរដ្ឋ​។​
​លោក​អភិបាល​រាជធានី​មាន​ប្រសា​ស​ន៏​ទៀតថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​ប្រព​ន្ធ័​HotLine​សំរាប់​ទទួល​ពត៌មាន​ពី​ប្រជាពលរដ្ឋ​។​តែ​ប្រព​ន្ធ័​HotLine​នេះ​ហាក់ដូចជា​មិនសូវ​ដំណើរការ​ដូច្នេះ​ត្រូវ​បន្ត​ពង្រឹង​HotLine​នេះ​ឡើងវិញ​នៅពេលដែល​ប្រជាពលរដ្ឋ​បាន​ងាក​ទៅប្រើ​ប្រព​ន្ធ័​Facebook​។​តែ​ទោះបីយ៉ាងណា​យើង​មាន​ប្រអប់​សំបុត្រ​ដើម្បី​ទទួល​ពត៌មាន​ពី​ប្រជាពលរដ្ឋ​នៅតាម​សង្កាត់ ខណ្ឌ​៕