​តែងតាំង​ប្រធាន​កិត្តិ​យ​និង​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​

893
ចែករម្លែក

(​ព្រះវិហារ​)៖​កាលពី​រសៀល​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៧ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះវិហារ បានរៀបចំ​ពិធី ប្រកាស​តែងតាំង​ប្រធានកិត្តិយស និង​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​សមាជិក​អចិ​ន្ត្រៃ​គណៈកម្មាធិការ​កណ្តា​លស​មា​គម​អតីតយុទ្ធជន​កម្ពុជា​។​

​លោក​អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ តែងតាំង​ជា​ប្រធានកិត្តិយស សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ច័ន្ទ សុ​ភ្ត្រា មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​៕​ដោយ​៖​សហការី​ ​(​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)

​តែងតាំង​ប្រធាន​កិត្តិ​យ​និង​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តព្រះវិហារ​