​តែងតាំង​មន្ត្រី​សាលាខេត្ត​ម្នាក់​ឡើងជា​អភិបាលស្រុក​បាធាយ​ខេត្តកំពង់ចាម​

1843
ចែករម្លែក
  • 19
    Shares

(​កំពង់ចាម​)៖​រាជរដ្ឋាភិបាល​បានតែងតាំង​លោក កៅ ប៊ុន​ណាត ជា​អភិបាលស្រុក​បាធាយ​ជំនួស​លោក ឡោ ចាន់​លី ដែល​ត្រូវ​ផ្ទេរតំណែង​ជា​អភិបាលស្រុក​ព្រៃឈរ ។​ពិធី​ចូលកាន់​មុខតំណែង​បាន​ប្រ ព្រឹ​ត្ត​ទៅនា​ព្រឹក​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០១៧​។​

ក្នុងនោះ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម លោក ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ព្រមទាំង​មន្ត្រី​រាជ និង​ក្រុមប្រឹក្សាឃុំ​របស់​ស្រុក​បាធាយ​ទាំងអស់ នៅក្នុង​សាលាស្រុក​បាធាយ​។​

​ក្រោយពី​ពិធី​ប្រគល់ ទទួល​អនុ​ក្រិ​ត្យ និង​ត្រា​លោក​អភិបាលខេត្ត​កំពង់ចាម គួច ចំរើន បានធ្វើការ ណែនាំ​ផ្តាំផ្ញើ​ដល់​លោក កៅ ប៊ុន​ណាត ដែល​ត្រូវបានតែងតាំង​ជា​អភិបាលស្រុក​បាធាយ​ថ្មី​ស្តីពី​ការដឹកនាំ​ជា​គណៈបញ្ជាការ​ឯកភាព​ស្រុក​ពិសេស​លើ​កា​រប​ង្រឹ​ង​សណ្តាប់ធ្នាប់​សាធារណៈ សហការ បង្ក្រាប​គ្រឿងញៀន ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ទប់​គ្រោះថ្នាក់​ចរាចរណ៍​។​

​គួររំលឹកថា នេះ​ជាការ​ចូលរួម​ប្រកាស​ចូលកាន់​តំណែង​អភិបាលស្រុក​លើក​ទី​ពីរ​ហើយ តាំង​លោក គួច ចំរើន ឡើងកាន់​ជា​អភិបាលខេត្ត​កំពង់ចាម​កាលពី​ថ្ងៃទី ២៧ ខែមិថុនា​ឆ្នាំ​២០១៧ ហើយ​នៅ​រសៀល​ថ្ងៃទី ២០​កក្កដា​ដដែល​នេះ គឺ​លោក គួច ចំរើន នឹង​អញ្ជើញ​ចូលរួម​ប្រកាស​ចូលកាន់​តំណែង​អភិបាល ស្រុក​ព្រៃឈរ និង នៅ​ថ្ងៃទី​២១ ខែកក្កដា នឹង​អញ្ជើញ​ចូលរួម​ប្រកាស​ចូលកាន់​តំណែង​អភិបាលស្រុក ស្រី​សន្ធរ​បន្តទៀត​៕S/​ដោយៈ ភោគ សម្បត្តិ​