​តែងតាំង​មុខតំណែង​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន​៧​រូប

232
ចែករម្លែក

ដោយ​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​បានចេញ​អនុក្រឹត្យ​តែងតាំង​មុខតំណែង​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន​៧​រូប​ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​។​យោងតាម​អនុក្រឹត្យ​ចុះ​ថ្ងៃទី​១៤​ខែកុម្ភៈ​ឆ្នាំ​២០២០​បានឱ្យដឹងថា​នាយ​នគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ចំនួន ៧​រូប ដែល​ត្រូវ​តែងតាំង​មានដូចជា​:

១. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មួង សុធា ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​។​២. លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ី សុខ​ឃី​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​។​៣.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឡោ​សុ​ឡេង​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​។​៤.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ជុំ​សា​វុ​ឌ្ឍ​ជា​ប្រធាន​នាយកដ្ឋានអង្គរក្ស​(​ជំនួស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទូច​ណារ៉ុថ​ដែល​ចូលនិវត្តន៍​)​។​

៥.​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​សំ​ស៊ី​យ៉ាន​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ​។​៦.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈុន ចាន់​សុខា ជា​ប្រធាន​នាយកដ្ឋាន​បច្ចេកទេស និង​វិទ្យាសាស្ត្រ​(​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក មួង​សុធា​ឡើងជា​អគ្គ​ស្នងការរង​នគរបាលជាតិ​)​។​៧.​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ធូ​សារឿន​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​(​ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​អ៊ី​សុខ​ឃី​ឡើងជា​អគ្គ​ស្នងការរង​នគរបាលជាតិ​)៕S/​