​លោក ​ថោង ​ខុន ត្រូវបានតែងតាំងជា​បណ្ឌិតសភា​ទេសចរណ៍​សហគមន៍​អឺរ៉ុប​

1475
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​ នៅ​ទីស្តីការគណរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​នេះ លោក​ថោង ខុន​រដ្ឋ​ម​ន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា​ ត្រូវបានតែងតាំង​ជា​សមាជិក​ប​ណ្ឌិត​សភា​ទេសចរណ៍​សហគមន៍​អឺរ៉ុប។ ​ពិធី​នេះ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ឧបនាយករដ្ឋមន្ត្រី​លោក​ហោ ណាំហុង លោក​អាន​តុ​ន កា​រ៉ា​ហ្គា​វ (Anton Caragea) និង​មន្ត្រី​ទេសចរណ៍​ជាច្រើនរូប​ចូលរួម​យ៉ាង​កុះករ​។​

​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍​លើកឡើង​ពី​ការរីកចម្រើន​វិស័យ​ទេសចរណ៍​កន្លងមក​ធ្វើឱ្យ​ឧស្សាហកម្ម​មួយ​នេះ​បានរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជូន​សង្គមជាតិ​។​ពិសេស​ផ្តល់​ចំណូល​ជូន​រដ្ឋ​រាប់លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​នឹង​បង្កើត​ឱកាស​ការងារ​ឱ្យ​ពលរដ្ឋ​រាប់ម៉ឺន​នាក់​ឱ្យ​មានកា​ងារ​ធ្វើ​តាំងពី​ទីក្រុង​រហូតដល់​សហគម​ន៍​ទេសចរ​មូលដ្ឋាន​ទូទាំងប្រទេស​។​

​សង្ឃឹមថា​ឆ្នាំ​២០១៨​នេះ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​៦,២​លាន​នាក់​កើន​លើសពី​១០​ភាគរយ​ជា​រៀងរាល់ឆ្នាំ​។​ឆ្នាំនេះ​ទៀត​ក្រសួង​កំពុងតែ​បែរ​ឆ្ពោះ​ងាក​មកជួយ​ទេសចរ​ក្នុងស្រុក​ឱ្យ​ពួកគេ​កាន់តែ​ងាយស្រួល​ក្នុង​ការដើរ​កម្សាន្ត​មើល​សម​ទ្ធិ​ផល​នានា​ប្រាសាទ​បូរាណ​និង​រមណីយដ្ឋាន​ជាច្រើន​ដែល​សម្រេចបាន​។​ទេសចរ​ក្នុងស្រុក​គឺជា​គ​ន្លឹៈ​ជួយ​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន​បាន​ទាន់ពេលវេលា​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ម្តងៗ​។​បច្ចុប្បន្ន​ឧស្សាហ​កម្មនេះ​កំពុង​នេះ​ពង្រឹង​ខ្លួន​ឱ្យក្លាយ​ទៅជា​សេវាកម្ម​មានគុណ​ភាព​ទាំងអស់​នឹងមាន​ស្តង់ដារ​ក្នុង​តំបន់​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បន្តថា​”​ថ្ងៃនេះ​ពិតជា​រីករាយ​ក្នុង​ក្តី​សោមនស្ស​ដែល​ប្រធាន​ក្រុមប្រឹក្សា​ទេសចរណ៍​និង​ពាណិជ្ជកម្ម​អឺរ៉ុប​បានតែងតាំង​ខ្ញុំ​ធ្វើជា​សមាជិក​នៃ​ប​ណ្ឌឹ​ត​សភា​ទេសចរណ៍​អឺរ៉ុប​នៅថ្ងៃនេះ​។​យើង​នឹងធ្វើ​អ្វីៗ​គ្រប់បែបយ៉ាង​ដើម្បី​ឆ្លើយតប​ទៅនឹង​មុខងារ​ថ្មី​នេះ​ឱ្យ​គាប់ប្រសើរ​”​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំហុង​បានចាត់ទុក​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ដ៏​ធំធេង​នេះ​គឺ​ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញលេញ​បាន​នាំមក​នូវ​ទេសចរ​អន្ត​រ​ជាតិប្រមាណ​ជាង​៥​លាន​នាក់មក​កម្សាន្ត​កម្ពុជា​និង​នាំមក​នូវ​ការរួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ដល់​សង្គម​កម្ពុជា​។​ពិសេស​វិស័យនេះ​បាន​បង្កើត​ឱកាស​ការងារ​បាន​ប្រាក់ចំណូល​ជូន​ប្រជាពលរដ្ឋ​។​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរ​ដ៏​ទាក់ទាញ​លំដាប់​ពិភពលោក​។​

លោក​ហោ​ណាំហុង​បាន​សរសើរ​ដល់​លោក​ប្រធាន​ក្រុមប្រឹក្សា​ទេសចរ​និង​ពាណិជ្ជកម្ម​អឺរ៉ុប​ដែល​បាន​ចូលរួម​ជា​អ្នកសង្កេតការ​បោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។​ពិធី​នេះ​បានប្រគល់​វិញ្ញាបនបត្រ​ជូន​លោក​ថោង ខុន​ពី​សំណាក់​លោក​អាន​តុ​ន​។​មាន​ចុះហត្ថលេខា​លើ​ក្រម​អនុវត្ត​សម្រាប់​បណ្តាញ​អ្នកជំនាញ​និង​សាស្ត្រាចារ្យ​ក្នុង​វិស័យនេះ​ផងដែរ​៕S/​

​តែង​តែង​លោក​ថោង​ខុន​ជា​​បណ្ឌិតសភា​ទេសចរណ៍​សហគមន៍​អឺរ៉ុប