​តំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​ចុះ​ជួប​ជាមួយ​ជនពិការ​

206
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​សួស​យ៉ា​រ៉ា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រះវិហារ​បាន​មានប្រសាសន៍ថា​ប្រជាពលរដ្ឋ​កម្ពុជា​កាលពី​អតីតកាល​ទទួលរង​នូវ​ភ្នក់ភ្លើងសង្គ្រាម​រ៉ាំ​រៃ​ជាច្រើន​ទសវត្ស​ន៍​។​ជាពិសេស​នៅក្រោយ​ថ្ងៃ​រដ្ឋប្រហារ​របប​លន់​ណុល​បានធ្វើ​ឲ្យ​រង​នូវ​វិនាសកម្ម​ដ៏​មហារ​ធំធេង​។​របប​ប្រល័យពូជសាសន៍​ប៉ុលពត​បាន​ចាប់បដិសន្ធិ​ឡើង​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ទទួលរង​ទុក្ខវេទនា​ដោយសារ​សង្គ្រាម ហើយ​បាន​បន្សល់ នូវ​ស្ត្រី​មេម៉ាយ​កុមារកំព្រា​និង​ភាគច្រើន​បាន​ក្លាយជា​ជនពិការ​ដៃ និង​ជើង ក៏ដូចជា​អវៈយវៈ រាងកាយ​ជាច្រើន នៅ​ទូទាំងប្រទេស​។​

​លោក​មានប្រសាសន៍​ទៀតថា​កម្ពុជា​ទទួលបាន​នូវ​សុខសន្តិភាព​ពេញលេញ​ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ​ហ៊ុនសែន​ធ្វើ​ឲ្យ​កម្ពុជា​ទទួលបាន​ទាំង​សន្តិភាព​និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ លើសពីនេះ​ទៀត ការយកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​។​ជាពិសេស ជនពិការ​នៅ​ទូទាំងប្រទេស​ត្រូវ​លើកកម្ពស់​និង​ផ្តល់​ឧិ​កាស​ខ្ពស់​ក្នុង​ការចូលរួម​អភិវឌ្ឍ​ជាតិ​តាមរយៈ​ការដាក់ចេញ នូវ​គោលនយោបាយ លើកកម្ពស់​ជនពិការ ការលើកទឹកចិត្ត​ក្នុង​ការចូល​បម្រើ​ការងា​រ​ក្នុង ស្ថាប័នរដ្ឋ និង​ឯកជន​ថែមទៀត​។​

​លោ​កថា​ជនពិការ​ជា​និវត្តជន​ទទួលបាន​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​ដូចជា​នៅក្នុង​ពេលនេះ​យើង​ទទួលបាន​ការពិនិត្យ​និង​ព្យាបាល​ការ​តដៃ​ជើង​សិប្ប​និ​ម្ម​ត​ដោយ​មិន​គិតថ្លៃ​ពី​សំណាក់​ក្រុម​វិ​ជ្ជ​សាស្ត្រ​សកលវិទ្យា​ល័យ « Marcer » សហរដ្ឋអាមេរិក​។ ក្រោម​ការដឹកនាំ​ពី លោក​ទេសរដ្ឋមន្ត្រី មាស សុភា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តព្រះវិហារ​និង​រូប​ខ្ញុំបាទ​ផ្ទាល់​ដែល​ទាំងនេះ​បង្ហាញ​ឲ្យ​ឃើញ​កាន់តែច្បាស់​ពី​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ និង​ធានាបាន​នូវ​សុខមាលភាព​ប្រជ​ជា​ពលរដ្ឋ ជាពិសេស ជនពិការ ក្នុង​ខេត្តព្រះវិហារ​។

​លោក​សួស​យ៉ា​រ៉ា​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​ជនពិការ​នៅក្នុង​ខេត្តព្រះវិហារ​ឲ្យ​ចូលរួម​ថែរក្សា​តម្លៃ​នៃ​សុខសន្តិភាព​ដែល​យើង​រកបាន​មក​ដោ​យក​ម្រ​និង​ត្រូវ​ចេះ​គោរព​ស្រឡាញ់គ្នា​ចេះ​អត់អោយ​ឲ្យ​គ្នា​ទៅវិញទៅមក​ហើយ​រួមរស់​ក្នុង​ម្លប់​នៃ​សុខសន្តិភាព​តរៀង​ទៅ​។​

​លោក​បាន​ថ្លែងអំណរគុណ​ដល់​សមាគម​ន៍​ប្រឹក្សា​សុខភាព​ប្រជាជន​និង​ក្រុម​វេជ្ជសាស្ត្រ​មកពី​សកល​វិទ្យាល័យ​«Marcer»​សហរដ្ឋអាមេរិក​ដែល​បាន​ជួយ​ពិនិត្យ​ព្យាបាល​និង​តដៃ​ជើងសិប្បនិម្មិត​ដល់​ប្រជាជន​ដែលជា​ជនពិការ​នៅក្នុង​ខេត្តព្រះវិហារ​។​លោក​ថ្លែង​សង្ឃឹមទុក​ថា​នា​ឧិ​កាស​ក្រោយៗ​ទៀត​ក្រុមគ្រូពេទ្យ​នឹង​បន្ត​ជួយ​តដៃ​ជើង​ដល់​ជនពិការ​នៅក្នុង​ខេត្តព្រះវិហារ​ក៏ដូចជា​ជនពិការ​នៅ​ទូទាំងប្រទេស កម្ពុជា ថែមទៀត​ផងដែរ​។​
​សូមបញ្ជាក់ថា ក្នុង​ពិធី​នោះ លោក សួស យ៉ា​រ៉ា បាន​នាំយក​ថវិកា និង​ភេសជ្ជៈ ចែកជូន​ដល់​ជនពិការ សិស្សានុសិស្ស និង​អ្នកចូលរួម​ទាំងអស់ ផង​ទៀត​៕S/​