​តំណាង​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ជួប​និង​នាំយក​អំណោយ​ជន​ដល់​កងទ័ព​

927
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​លោកស្រី​ស៊ី​ង​សរ​សុចិត្តា រដ្ឋលេខាធិការ ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ខ្ពង់ខ្ពស់​លោក​បណ្ឌិត អ៊ិត សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កាលពី​ព្រឹក​ថ្ងៃទី​៩​ខែមេសា​ឆ្នាំ​២០១៨​បាន​ចុះ​ជួប​សំណេះសំណាល​និង​នាំយក​អំណោយ​ជន​ដល់​កងទ័ព​នៅ​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧​ខេត្តព្រះវិហារ​។

​លោកស្រី​ស៊ី​ង​សរ​សុចិត្តា រដ្ឋលេខាធិការ ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែងថា ជាង​៣០​ឆ្នាំ ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជ្រោង​ទង់​ខ្ពស់ ក្នុង​ការខិតខំ​ប្រឹងប្រែង​តស៊ូ​ពុះពារ​ទាំង​ក្នុង និង​ក្រៅប្រទេស​សំដៅ​ឱ្យ​កម្ពុជា​រក្សាបាន​នូវ​សន្តិភាព ស្ថេរភាព​នយោបាយ សន្តិសុខ​សណ្តាប់​សាធារណៈ​បានល្អ​ប្រសើរ ជាមួយ​ការកសាង​ប្រទេសជាតិ​ពី​គំនរ​ផេះផង់ រហូត​មានការ​លូតលាស់​រីកចំរើន​លើ​គ្រប់​វិស័យ​។ ពិសេស​បាន​បង្កើត​ការងារ​ជាច្រើន​ជូន​ប្រ​រាស្ត្រ និង​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា មានការ​អភិវឌ្ឍ​គួរ​ជាទី​មោទនៈ​។​

​ការ​ថ្លែង​របស់​លោកស្រី​បែបនេះ នៅក្នុង​ឱកាស​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចុះ​ជួប​សំ​ណះ​សំ​ណា​ល សាកសួរ​សុខទុក្ខ នឹង​នាំយក​នូវ​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រិ​ទ្ធិ​បណ្ឌិត មក​ចែកជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ជួរមុខ ក្នុង​អង្គភាព​ទីបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ ដែលជា​អង្គភាព​សម្ព័ន្ធ នាឱកាស​អបអរ​សារ​ទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​លោកស្រី​បានបញ្ជាក់​បន្តថា ក្នុង​នោម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បាននិងកំពុង​ចូលរួម​យកចិត្ត​ទុក្ខ​ដាក់​ខ្លាំង​លើ​គ្រប់​វិស័យ ពិសេស​ការអភិវឌ្ឍ​វិស័យ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ សំដៅ​អោយ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ បង្កើត​ឱកាស​ការងារ​សមស្រប​តាម​តម្រូវការ​ទីផ្សារការងារ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ចេរៈភាព​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ដួង សំនៀង មេបញ្ជាការ​កងពលតូច​អន្តរាគមន៍​លេខ​៧ បាន​លើកឡើងថា ការពិត​ណាស់ ចាប់តាំងពី​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ បានចង្អុលបង្ហាញ​ឱ្យមាន​ការចង​សម្ព័ន្ធមេត្រី​ភាព រវាង​អង្គភាព​ស្ថា​ប័​ន្ធ​ស៊ីវិល នៅ​សមរភូមិ​ក្រោយ ជាមួយ​អង្គភាព​កម្លាំង​ប្រដាប់អាវុធ នៅ​សមរភូមិ​មុខ ធ្វើឱ្យ​អង្គភាព ព្រមទាំង​ជីវភាព​រស់នៅ របស់​បងប្អូន​កងទ័ព និង​គ្រួសារ មានការ​រីក​ចំ​រើនតាមរយះ​ការជួយឧបត្ថម្ភ គាំទ្រ​នូវ​សម្ភារៈ​បរិក្ខា គ្រឿងឧបភោគ​បរិភោគ ថវិការ​ដល់​អង្គភាព​ជួរមុខ​ជាប់​ជាប្រចាំ​។

កត្តា​ទាំងអស់នេះ បាន​សរ​បញ្ជាក់​អោយឃើញ កាន់តែច្បាស់ ពី​ការយកចិត្ត​ទុក្ខ​ដាក់ចូល​រួមចំណែក ចែករំលែក នូវ​ការលំបាក​របស់​នាយ នាយរង និង​ពលទាហាន ស្របតាម​គោលនយោបាយ ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​តាមរយះ​ការតំឡើង​ប្រាក់​បៀ​វត្ត​ន៍​មន្ត្រីរាជកា ន​យោ​ជិ​ក​គ្រប់លំដាប់​ថ្នាក់ កងកម្លាំងប្រដាប់អាវុធ កើន​ឡើងជា​រៀងរាល់ឆ្នាំ​។​

​លោកស្រី​ស៊ី​ង សរ​សុចិត្តា តំណាង​ដ៍​ខ្ពង់ខ្ពស់​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រម​ប្រតិភូ​អមដំណើរ បាន​ឧបត្ថម្ភ​សម្ភារៈ​បរិក្ខា គ្រឿងឧបភោគ​បរិភោគ ដល់​អង្គភាព នាយទាហាន នាយទាហានរង និង​ពលទាហាន​ផងដែរ​៕S/

​តំណាង​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ជួប​និង​នាំយក​អំណោយ​ជន​ដល់​កងទ័ព​