​តំណាង​ថៅកែ​រោងចក្រ​”​ហ្វឹ​ស​ហ្គា​វ័ន​”​បើក​លុយ​ជូន​កម្មករ​សរុប​១៦៨​នាក់​

1144
ចែករម្លែក
  • 170
    Shares

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​សាលាខណ្ឌ​មានជ័យ បាន​បើក​កិច្ចប្រជុំ​រក​ដំណោះស្រាយ រវាង​កម្មករ រោងចក្រ ហ្វឹ​ស ហ្គា​វ័ន ចំនួន ១៦៨ នាក់ និង តំណាង​ថៅកែ​រោងចក្រ​។

ក្រោម​កិច្ចដឹកនាំ​ប្រជុំ​ពី លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង ជា​ប្រធាន​លេខាធិការដ្ឋាន​ដោះស្រាយ បញ្ហា បាតុកម្ម កូដកម្ម ដែលមាន​បងប្អូន​កម្ម​ករ កម្ម​ការ​នី សហជីព សរុប ចំនួន ២០០​នាក់ ។​

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​តំណាង​លោក ពេជ្រ កែវ មុនី អភិបាលខណ្ឌ​មានជ័យ​បាន​ឲ្យ​ដឹងថា​ក្រោយ​កិច្ចពិភាក្សា​តំណាង​កម្មករ​បានស្នើ​សុំ​រក​ដំណោះស្រាយ​៣​ចំនុច ដូចជា : ស្នើឱ្យ​ថៅកែ​រោងចក្រ បើក​លុយ ១០០​ភាគរយ​ជូន​កម្មករ ចាប់ពី ខែ មករា រហូតដល់​បច្ចុប្បន្ន ។ រាល់​កិច្ចប្រជុំ​ស្នើសុំ​ជួប ថៅកែ​រោងចក្រ​ដើម្បី​ចូលខ្លួន​ដោះស្រាយ​ចំពោះមុខ ។ រាល់​ការដាក់​ញ្ញាតិ​របស់​កម្ម​ករ តាម ស្ថាប័ន ក្រសួង មន្ទីរ ពាក់​ព​ន្ធ័ ស្នើសុំ​ជួយ​ព​ន្លឿ​ន​ជូន​កម្មករ ។

​លោក​បន្តថា តំណាង​ថៅកែ​រោងចក្រ មានលទ្ធភាព បើក​លុយ​ជូន​កម្មករ សរុប ១៦៨​នាក់ ក្នុង ១​នាក់​ទទួល បាន ១៧​ដុល្លារ ចំនួន ៥​ខែ ( ចាប់ពី​ខែមករា ដល់ ខែ ឧសភា ) ។ កិច្ចពិភាក្សា មិនទាន់​ឯកភាពគ្នា រវាង តំណាង​ថៅកែ​រោងចក្រ និង បងប្អូន​កម្មករ ។ តំណាង​ភាគី​និ​មួយៗ យក​ចំនុច​ទាំងនេះ ទៅ​ពិភាក្សាគ្នា​នៅពេល​ក្រោយ បន្តទៀត​។​

​ជា​ចុងក្រោយ​សំណូមពរ​ពី​អាជ្ញាធរ ស្នើ​កម្មករ កម្ម​ការ​នី រក្សា​សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុង​រោងចក្រ មិនត្រូវ ធ្វើ​អ្វី​ខុស ឬ​ក៍​ប៉ះពាល់​ដល់​រោងចក្រ បង្ក​សំលេង​រំខាន​អ្នកជិតខាង ហាម​ដើរ​ក្បួន​លើផ្លូវ​សាធារណៈ​ជាដាច់ខាត ឬក៏​ផ្ទុយ​ពី​ល​ក្ខ័​ណ ច្បាប់​ស្តីពី​ការងារ​នោះឡើយ ៕S/

​តំណាង​ថៅកែ​រោងចក្រ​”​ហ្វឹ​ស​ហ្គា​វ័ន​”​បើក​លុយ​ជូន​កម្មករ​សរុប​១៦៨​នាក់​