​តំណាង​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​នាំយក​អំណោយ​ជូន​គ្រួសារ​សព​អតីតមន្ត្រី​កសិកម្ម​ខេត្ត​

275
ចែករម្លែក
  • 28
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ​២០១៩​នេះ​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​តំណាង​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​នាំយក​ថវិកា​និង​សម្ភារៈ​មួយចំនួន​ទៅ​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​អតីតមន្ត្រី​កសិកម្ម​ខេត្ត​ម្នាក់​ដែល​ទទួលមរណៈភាព​ដោយ​រោគាពាធ​។​

​លោក​ពឹង​ទ្រី​ដា​ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើរ​សាកសួរ​សុខទុក្ខ​និង​ការចូលរួម​រំលែក​ទុក្ខ​ដោយ​ក្តី​ក្រៀមក្រំ ពី​សំណាក់​លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​វេ​ង​សាខុន​ចំពោះ​គ្រួសារ​សព​អតីតមន្ត្រី​កសិកម្ម​ខេត្ត​នេះ​ផងដែរ​។

​លោក​ក៏បាន​លើកឡើងថា​ក្នុងនាម​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាន​សំដែង​នូវ​ការចូលរួម​មរណៈទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​និង​បាន​ឧទ្ទិស​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ធ​សព​សូម​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ជាមួយគ្នា​នោះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​នាំយក​នូវ​អំណោយ​មាន​ថវិកា​ចំនួន​៦​លាន​រៀល និង​សម្ភារៈ​មួយចំនួនទៀត​។ ដែលជា​អំណោយ​របស់ សមាគម​មិត្ត​បុគ្គលិក​កសិកម្ម​កម្ពុជា ជូន​លោកស្រី មៀ​ច ផុន ដែល​ត្រូវជា​ភរិយា​សព​លោក តូច ឈិន អតីតមន្ត្រី​កសិកម្ម​ខេត្ត ដែល​បានទទួល​មរណៈភាព កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅនេះ​៕S​