​តំបន់​ទំនាប​មួយចំនួន​ក្នុង​ខេត្ត​ព្រះសីហនុ​កំពុង​រង​ជំនន់​ទឹកភ្លៀង​ទៀតហើយ​

328
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​ជំនន់​ទឹកភ្លៀង​បាន​វាយលុក​មកលើ​ទី​រួម​ខេត្ត​ព្រះសីហនុ​ម្តង​ទៀតហើយ​ពេលនេះ​ពលរដ្ឋ​រស់នៅ​តាម​តំបន់​ទំនាប​ក្នុង​ជនបទ​មួយចំនួន​កំពុង​រង​ការ​ជន​លិច​។​មន្ត្រី​មូលដ្ឋាន​ប្រាប់ថា​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​(​វាលរេញ​កំពត​)​ចូលទៅ​ភូមិ​ព្រែក​ក្រាញ់​ក្នុង​ឃុំ​សាមគ្គី​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ត្រង់ចំណុច​កំពង់​ផ្កា​ត្រូវបាន​ទឹក​ហូរ​កាត់​ពីលើ​ផ្លូវ​កម្ពស់​ប្រមាណ​ជាង​កន្លះ​ម៉ែត្រ​។ ក្រោយ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ល្ងាច​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​នេះ ។

​មន្ត្រី​មូលដ្ឋាន​ដដែល​បន្តថា​សម្រាប់​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់​គិត​ត្រឹម​ព្រលប់​ថ្ងៃទី​២៩​ខែសីហា​ឆ្នាំ​២០១៩​ដដែល​គឺ​ឆ្លង​បានតែ​អ្នក​ថ្មើរជើង​ប៉ុណ្ណោះ​។​ចំណែក​រថយន្ត​ជាពិសេស​រថយន្ត​ដឹក​កម្មករ​កម្ម​ការី​នី​រោងចក្រ​ដែល​ត្រូវ​ឆ្លងកាត់​ចេញពី​ធ្វើការ​ពេល​ល្ងាច​ថ្ងៃទី​២៩​សីហា​នេះ​បាន​ចត​ទុក​បណ្តោះអាសន្ន​នៅ​បន្ទាយ​ទាហាន​១០៥​ដែល​ស្ថិត​នៅក្បែ​នោះ​។​កម្មករ​កម្ម​ការី​នី​ត្រូវធ្វើ​ដំណើរ​ទៅផ្ទះ​ដោយ​ដើរ​ឆ្លង​ទឹក​លិច​ផ្លូវ​នេះ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ ។

​ជុំវិញ​ស្ថានភាព​នេះ​មន្ត្រី​មូលដ្ឋាន​អជ្ញាធរ​ពាក់​ព​ន្ធ័​ក្រុមការងារ​ចុះជួយ​ឃុំ​សាមគ្គី​ក៏ដូចជា​កងទ័ព​ដែល​នៅក្បែរនោះ​បានដាក់​កម្លាំង​ប្រចាំការ​តាមដាន​នៅ​តំបន់​នោះ​និង​ណែនាំ​ឱ្យ​អ្នកដើរ​ឆ្លង​បង្កើន​ការប្រុងប្រយ័ត្ន​ពិសេស​ក្មេងៗ​ឬ​មនុស្ស​ចាស់ជរា​ដែល​ក្នុងករណី​ចាំបាច់​ត្រូវ​រកម​ន្ត្រី​ប្រចាំ​ការជួយ​នាំ​ឆ្លង​៕S/​