​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ ឆ្នាំង​បន្ត​កិច្ច​សហ​ប្រតិ​ប​ត្តិការ​រុករក​អដ្ឋិធាតុ​កង​ទ​ព័​ស្ម​គ្រ​ចិត្ត​វៀតណាម​

128
ចែករម្លែក

ដោយៈមុនីរ័ត្នៈកំពង់ឆ្នាំង​:តំបន់​ប្រតិ​ប​ត្ត​ការ​សឹក​រង​ខេត្ត​កំ ងើ​ឆ្នាំង​អនុវត្តតាម​កិច្ចព្រមព្រៀង រវាង​គណៈប្រតិភូ​នៃ​គណៈកម្មការ​ថ្នាក់ជាតិ នៃ​សាធារណរដ្ឋ​សង្គម និយម​វៀតណាម និង​គណៈកម្មការ ថ្នាក់ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដីពី​កិច្ចសហការ​បន្តការងា​រ​រុករក​ជីក​លើក នឹងធ្វើ​មាតុភូមិនិវត្តន៍​អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ​វៀតណាម​ដែល​បាន​ពលី​ជីវិត​ក្នុងសម័យ​សង្គ្រាម​នៅ​កម្ពុជា​។​

កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង បានរៀបចំ​ពិធី ចុះហត្ថលេខា​លើ​កំណត់ ហេតុ​បន្ត​សហការ​រុករក​ជីក​លើក​ធ្វើ​មាតុភូមិនិវត្តន៍ អដ្ឋិធាតុ កងទ័ព​ស្ម័គ្រចិត្ត និង​ជំនាញការ វៀតណាម​ជំហាន​ទី​១៩ រដូវប្រាំង ឆ្នាំ​២០១៩-២០២០ នៅ​ខេត្តកំពង់ឆ្នាំង រវាង​គណៈប្រតិភូ នៃ​គណៈ​ចង្អុល​ការ ៥១៥ យោធភូមិភាគ​ទី​៩ កងទ័ព​ប្រជាជន វៀតណាម នៃ​សាធារណៈរដ្ឋ​សង្គមនិយម វៀតណាម ដឹកនាំ​ដោយ​សម​មិត្ត ឧ​ត្ត​ម​សេនីយ៍​ត្រី ដន ថា​ញ់​ស្វឺ​ន អនុប្រធាន​នយោបាយ និង​ជា​ប្រធាន​គណ​: ចង្អុល​ការ ៥១៥ យោធភូមិភាគ​ទី ៩ និង​ប្រតិភូ​អមដំណើរ​ចំនួន ១២ រូប​ទៀត​។

គណៈកម្មការ​ជំនាញ​ខេត្តកំពង់ឆ្នាំង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ប្រតិភូ​ដោយ ឯកឧត្តម ស៊ុន​សុវណ្ណារិទ្ធ អភិបាលរង​ខេត្ត ប្រធាន​គណៈ កម្ម​ការជំនាញ​ខេត្តកំពង់ឆ្នាំង ,​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ មុំ​សុភាព មេបញ្ជាការរង អនុប្រធាន​គណៈ​ចង្អុល​ការ​អចិន្ត្រៃយ៍​យោធភូមិភាគ​ពិសេស , ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ ធន ធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង អនុប្រធាន​ប្រចាំការ គណ​:​កម្ម​ការជំនាញ​ខេត្ត , អញ្ជើញ​ចូលរួម​មាន ស្នងការរង​នគរបាល​ខេត្ត​,​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ,​អស់លោក​លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត , អភិបាល​អភិបាលរង​ស្រុក ក្រុង​ទាំង ៨, លោក​មេបញ្ជាការ​មេបញ្ជាការរង​ផ្នែក​សឹក​រង​ស្រុក​ក្រុង​ទាំង ៨ ។

​កម្មវិធី​បាន​ដំណើរការ​តាមរបៀប​វារៈ​ដែល​បានគ្រោង​ទុក ប្រកបដោយ​ភាព​ស្និ​ទ្ធិ​ស្នាល និង​ជោគជ័យ ។ ជា​ចុងបញ្ចប់​ភាគី​ទាំងពីរ​បានប្រគល់​វត្ថុ​អនុស្សាវរីយ៍ ទៅវិញទៅមក និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​ផងដែរ​៕​/Ha