​តំបន់​អានសេះ​ស្រុក​ជាំ​ក្សាន្ត​បានលិចលង់​ភូមិឋាន​និង​ផ្លូវ​​ជាច្រើន​ថ្ងៃ​

139
ចែករម្លែក

ដោយ​គូលែន​/​ព្រះ​វិហារៈ​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ​ដែល​ភ្លៀង​បាន​បន្ត​ធ្លាក់​ឥតឈប់ឈរ​ទាំងយប់​ទាំង​ថ្ងៃ​រួមផ្សំ​ទឹក​ហូរ​ធ្លាក់​ពី​ជួរ​ភ្នំ​ដងរែក​ផង​នោះ​បណ្តាលឱ្យមាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​ភូមិករ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​និង​ផ្ទះ​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​វរៈ​793​​។​

​កន្លែង​ដែល​លិចលង់​គឺ​នៅក្នុង​តំបន់​អានសេះ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​។​រីឯ​ផ្លូវ​ពី​ជាំ​ក្សាន្ត​ទៅ​អានសេះ​ត្រូវ​ទឹក​ជន់​លិច​ហូរ​កាត់​ជាច្រើន​កន្លែង​មិនអាច​ចរាចរ​បាន​។​សមត្ថកិច្ច​ក៏ដូចជា​ប្រជាពលរដ្ឋ​បាន​និយាយ​ឱ្យដឹង​នៅ​ល្ងាច​ថ្ងៃទី​៤​ខែកញ្ញា​នេះ​ថា​ឥឡូវ​ភ្លៀង​នៅ​បន្ត​បង្អុរ​ជាប់​រហូត​មិនដឹង​ពេលណា​ទើប​ទឹក​ស្រក​វិញ​ទេ​៕S/សរន

​រូប​ថ​តៈ​តំបន់​អានសេះ​ឃុំ​ជាំ​ក្សាន្ត​ស្រុក​ជាំ​ក្សាន្ត​ត្រូវបាន​លិចលង់​ភូមិដ្ឋាន​និង​ផ្លូវ​អស់​ជាច្រើន​ថ្ងៃ​ហើយ​(​គូលែន​)​

#