​ត្រឡប់មកវិញ ជាមួយនឹង​មេដាយ ៤៦ គ្រឿង​

146
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ប្រតិភូ​កីឡា​នគរបាលជាតិ​កម្ពុ​ជា ចំនួន ៩៦ រូប ដែល​ទៅ​ចូលរួម​ប្រកួត​កីឡា នគរបាល​ពិភពលោក លើក​ទី​១៨ នៅ​ទីក្រុង​ឆេង​ឌូ ប្រទេស​ចិន (The 18th Police and Fire Games 2019 Chengdu,China) បាន​វិលត្រឡប់​មកវិញហើយ ដោយ​ស្ពាយ​មេដាយ ចំនួន ៤៦ គ្រឿង មកជា​មួយ ។​

ការ​ត្រឡប់មកវិញ របស់​ក្រុមកីឡា​ប៉ូលិស​

​ក្នុងចំណោម មេដាយ​ទាំង ៤៦ គ្រឿង​នោះ មាន​មេដាយមាស ចំនួន ១៨ គ្រឿង មេដាយប្រាក់​ចំនួន ១៧ គ្រឿង និង​មេដាយសំរិទ្ធ ចំនួន ១១ គ្រឿង ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ដែលជា​ប្រធាន​អង្គភាព កីឡា​នគរបាលជាតិ​ក​ម្ពុ​ជា បាន​ចាត់ទុកថា នេះ​ពិតជា​មោទនភាព​មួយ មិន​ត្រឹមតែ នគរបាលជាតិ​កម្ពុជា ឬ ក្រសួងមហាផ្ទៃ​ទេ តែ​វា​ជា​មោទនភាព របស់​ប្រជាជន​កម្ពុជា​ទាំងមូល ។​

ការ​ត្រឡប់មកវិញ របស់​ក្រុមកីឡា​ប៉ូលិស​

​សូមបញ្ជាក់ថា ១៣ ប្រភេទ​កីឡា ដែល​បញ្ជូនទៅ​ចូលរួម​ប្រកួត​នោះ រក​មេដាយ​ទាំង ១៣ ប្រភេទ ដែល​ក្នុងនោះ ប្រភេទ​ទូក​នាគ រកបាន​មេដាយមាស ១ គ្រឿង ។ វាយ​កូនឃ្លី​លើ​តុ រកបាន​មេដាយសំរិទ្ធ​មួយគ្រឿង ហែល​ទឹក​រកបាន​មេដាយមាស ១​គ្រឿង ប្រាក់ ២ គ្រឿង និង​សំរិទ្ធ ២ គ្រឿង ។​

​ប្រភេទ​ចំបាប់​កាច់​ដៃ រកបាន​មេដាយមាស ១ គ្រឿង ប្រាក់ ២ គ្រឿង និង​សំរិទ្ធ ១ គ្រឿង​។ កា​រា​តេ​ដូ រកបាន​មេដាយមាស ៧ គ្រឿង និង​មេដាយប្រាក់ ចំនួន​២​គ្រឿង ។​កីឡា​យូ​ដូ​រកបាន​មេដាយប្រាក់​៣​គ្រឿង និង​សំរិទ្ធ ១​គ្រឿង ។ ប្រភេទ​កីឡា​ជូ​ជិត​ស៊ូ រកបាន​មេដាយមាស ១​គ្រឿង និង​សំរិទ្ធ ១​គ្រឿង ប្រភេទ​កីឡា​វាយ​សី រកបាន​មេដាយប្រាក់ ១​គ្រឿង ។​

ការ​ត្រឡប់មកវិញ របស់​ក្រុមកីឡា​ប៉ូលិស​

​ប្រភេទ​កីឡាអត្តពលកម្ម បាន​មេដាយមាស ១​គ្រឿង និង​ប្រាក់ ២​គ្រឿង ។ តេ​ក្វាន់​ដូ រកបាន​មេដាយមាស ៣​គ្រឿង ប្រាក់ ១​គ្រឿង និង​សំរិទ្ធ ២​គ្រឿង​។ ទ្រី​យ៉ា​ត្លុង រកបាន​មេដាយប្រាក់ ១​គ្រឿង ចំបាប់​រកបាន​មេដាយមាស ២​គ្រឿង ប្រាក់ ៣​គ្រឿង និង​សំរិទ្ធ ២​គ្រឿង និង​ប្រភេទ​កីឡា​បាល់ឱប រកបាន​មេដាយសំរិទ្ធ ១​គ្រឿង ។​

​លោក​ផ្កាយ ៣ បញ្ជាក់ថា នេះ​ជា​លើកដំបូង​ហើយ ដែល​កីឡា​នគរបាលជាតិ​កម្ពុ​ជា ចេញទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​ពិភពលោក បែបនេះ ហើយ​ថែមទាំង ទទួលបាន​លទ្ធផល​ល្អ​ទៀតផង​៕v

#