​ត្រីមាស​ទីមួយ​ដើម​ឆ្នាំនេះ​ស្ត្រី​សម្រាលកូន​កើនឡើង​ជិត​៦​ពាន់​នាក់​ប្រៀបធៀប​នឹង​ឆ្នាំ​ចាស់

520
ចែករម្លែក
  • 31
    Shares

ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​គិត​ត្រឹម​ត្រីមាស​ទី​១​ឆ្នាំ​២០១៩​នេះ​ស្ត្រី​សម្រាលកូន​សរុប​នៅ​ទូទាំងប្រទេស​មាន​ចំនួន​១៩.១០២​នាក់​កើនឡើង​៥.៩៦៩​នាក់​ដែល​ធៀប​នឹង​ឆ្នាំ​២០១៨​កន្លងទៅ​មាន​ចំនួន​សរុប​១៣.១៣៣​នាក់​។​

យោងតាម​ទិនន័យ​កម្មការិនី​សម្រាលកូន​រយៈពេល​៣​ខែ ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ចំនួន​ស្ត្រី​សម្រាលកូន​ខាងលើ​ស្មើនឹង​ចំនួន​កូន​សរុប​១៩.២១៥​នាក់​។​ក្នុងនោះ​សម្រាល​បានកូន​ភ្លោះ​ពីរ​ចំនួន​១១១​នាក់​និង​ភ្លោះ​បី​ចំនួន​ម្នាក់​។​ដោយឡែក​បើ​គិត​ជា​ថវិកា​ដែល​រដ្ឋាភិបាល​ផ្តល់ជូន​ស្ត្រី​សម្រាលកូន​ទាំងនោះ​សរុប​ចំនួន​៧.៦៨៦.០០០.០០០​រៀល​ឬ​ស្មើនឹង​ប្រមាណ​២​លាន​ដុល្លារ​អាមេរិក​។​

​ពាក់ព័ន្ធ​ការងារ​នេះ លោក ស៊ុម សោ​ភ័​ណ្ឌ​អនុប្រធាន​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៤​ខែមេសា​ឆ្នាំ​២០១៩​នេះ​ថាបើ​ទោះបីជា​កើនឡើង​នូវ​ចំនួន​ខាងលើ​ក្តី​ចំពោះ​ប្រាក់ឧបត្ថម្ភ​ដែល​រាជរដ្ឋាភិបាល​សម្រាប់​ផ្គត់ផ្គង់​ដល់​ស្ត្រី​ទាំងនោះ​គឺ​មិន​ខ្វះ​នោះឡើយ​។​

​សូមបញ្ជាក់ថា​ដើម្បី​គាំពារ​ដល់​ស្ត្រី​សម្រាលកូន​ទោះ​ក្នុង​ប្រព័ន្ធ​ឬ​ក្រៅ​ប្រព័ន្ធ​រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ថវិកា​ប្រមាណ​១០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​សម្រាប់​ឧបត្ថម្ភ​ដល់​ស្ត្រី​សម្រាលកូន​។ ចំពោះ​អ្នក​សម្រាល​បានកូន​មួយ ទទួលបាន​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​, កូនភ្លោះ​២ ចំនួន​៨០​ម៉ឺន​រៀល​។

ចំណែក​កូនភ្លោះ​៣ ទទួលបាន​ថវិកា​ចំនួន​១​លាន ២​សែន​រៀល និង​ទទួលបាន​ពីស​ម្ដេច​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំនួន​៥​លាន​រៀល​ពីលើ​បន្ថែមទៀត​៕S/