​ត្រី​ព្រួល​ឆ្នាំនេះ​សម្បូរ​ណាស់​នៅ​ខេត្តស្ទឹងត្រែង​

230

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​ពាក្យចាស់​បាន​ពោល​ថាបើ​ទទួលទាន​ត្រី​ព្រួល​កុំ​ចោល​ស្រកា​។​ត្រី​ប្រា​កុំ​ចោល​ស្រកី​។ ស្រកី​ត្រី​ព្រួល​គឺ​ពិតជា​ឆ្ងាញ់​មែន​។ បើតាម​ការ​សួរ​ទៅ​អ្នកនេសាទ​ក៏ដូចជា​អ្នកលក់​ត្រី​នៅ​ផ្សារ​ខេត្តស្ទឹងត្រែង​បានឱ្យដឹងថា​ឆ្នាំនេះ​ទឹកទន្លេ​ចាប់ផ្ដើម​ហក់​ឡើង​ឲ្យ​តែមាន​ភ្លៀង​ធ្លាក់​ផង​នោះ​ត្រី​សម្បូរ​ណាស់​ពិសេស​គឺ​ត្រី​ព្រួល​តែម្តង​។ ប៉ុន្មាន​ថ្ងៃនេះ​គេ​ឃើញ​ត្រី​ព្រួល​មាន​ដាក់លក់​ព្រាង​ព្រាត​នៅលើ​ចិញ្ចើមផ្លូវ​បេតុង​ក្បែរ​រង្វង់​មូល​មាត់​ទន្លេសេកុង​ក្រុង​ស្ទឹងត្រែង​។

​អ្នកលក់​ត្រី​ប្រាប់ថា​គ្រាន់តែ​ត្រី​ព្រួល​សម្បូរ​ភ្លាម​ឈ្មួញ​នាំគ្នា​ប្រមូល​ទិញ​ពី​អ្នកលក់​ត្រី​ដាក់​ធុង​ក្លាសេ​ដាក់​តាម​រថយន្ត​តាក់ស៊ី​ដឹកជញ្ជូន​រាប់រយ​គីឡូ​ទៅកាន់​ខេត្តសៀមរាប​ខេត្តព្រះវិហារ​និង​រតនគិរី​ជា​រៀងរាល់​រាល់ថ្ងៃ​។

ត្រី​ទន្លេ​ទឹកសាប​រាល់​ឆ្នាំ​គេ​សង្កេតឃើញថា​ចាប់ផ្ដើម​សម្បូរ​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ដូច​នៅពេលនេះ​ចឹ​ង​។ ពេល​សម្បូរ​ត្រី​ព្រួល​ឃើញ​ចាក់គរ​ដាក់លក់​។​ក្នុង​មួយ​គីឡូក្រាម​ត្រី​ព្រួល​អ្នកលក់​ចេញ​នៅ​ផ្សារ​ស្ទឹងត្រែង​តម្លៃ​ចាប់ពី​១០.០០០​រៀល​។ អ្នក​ចូលចិត្ត​ទទួលទាន​ត្រី​ព្រួល​និយម​យកទៅ​អាំង ចំហុយ ស្ងោរជ្រក់​ឬក៏​ខ​តាម​ចំណង់​ចំណូលចិត្ត​រៀងៗ​ខ្លួន​។

​មន្ត្រី​ជំនាញ​ជលផល​ខេត្តស្ទឹងត្រែង​បារម្ភ​ថា​ដោយសារ​ពេលនេះ​ជា​រដូវ​ត្រី​ពង​ក្នុង​ពោះ​ការនេសាទ​យកមក​លក់​និង​តម្រូវការ​ទទួលទាន​កាន់តែ​តែ​ច្រើន​អាច​នឹងធ្វើ​ឲ​ផល​ត្រី​កាន់តែ​ថយចុះ​នៅពេល​ខាងមុខ​។ ការអភិរក្ស​ពូជ​ត្រី​ទាល់តែ​មានការ​ចូលរួម​ពី​ពលរដ្ឋ​និង​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​។ បើ​ពុំ​នោ​ញ​ទេ​នៅ​ថ្ងៃ​អនាគត​ត្រី​នឹង​ថយចុះ​អ្នកជំនាន់ក្រោយ​លែង​បាន​ស្គាល់​ពូជ​ត្រី​មួយចំនួន​ហើយ​។

​គួរ​បញ្ជាក់ថា​ភូមិសាស្ត្រ​ទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង​ត្រី​ចាប់ផ្ដើម​ពង​មុន​រដូវ​។ ដូច្នេះ​សេចក្តីប្រកាស​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ហាមឃាត់​ការនេសាទ​ជា​លក្ខ​ណះ​ទ្រង់ទ្រាយ​ធំ​គិត​ចាប់តាំងពី​ដើមខែ​ឧសភា​តទៅ​។ រាល់​ការនេសាទ​បាន​លុះត្រាតែ​តែ​ប្រើ​ឧបករណ៍​ដែលមាន​ជា​លក្ខណៈ​គ្រួសារ​សារ​ប៉ុណ្ណោះ​៕S/​

​ត្រី​ព្រួល​ឆ្នាំនេះ​សម្បូរ​ណាស់​នៅ​ខេត្តស្ទឹងត្រែង​