​ត្រឹម​សំបក​រុក្ខជាតិ​៥​មុខ​ជនជាតិ​ព្នង​អាច​យកទៅ​ធ្វើ​ទឹក​ក្បុង​បាន​

1562
ចែករម្លែក

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ថ្មីៗ​នេះ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តមណ្ឌលគិរី​ទើប​បញ្ចប់​ការបោះ​ពុ​ម្ភ​សៀវភៅ​និង​ឯកសារ​មួយចំនួន​ព្រមទាំង​វិធីសាស្ត្រ​ធ្វើ​ចំណីអាហារ​របស់​ជនជាតិ​ដើម​ភាគតិច​នៅក្នុង​ខេត្ត​។​ក្នុងនោះ​ក៏បាន​ស្រាវជ្រាវ​រកឃើញ​នូវ​វិធី​ធ្វើ​ទឹក​ក្បុង​ផងដែរ​។​ដូច​ច្នេះ​នៅថ្ងៃនេះ​យើង​សូម​បង្ហាញ​ពី​របៀប​ធ្វើ បង្ហាញជូន​ប្រិយមិត្ត​។​

១.​របៀប​ផ្សំ​មេ​រុក្ខជាតិ​សម្រាប់​យកមក​ធ្វើ​ទឹក​ក្បុង​៖​ផេះ​ដើម​ឈ្លីក​,​ដើម​ឬ​ស្សី​ឃ្លៃ​,​សំបក​ចេកណាំវ៉ា​,​ដើម​បាយម៉ាណ​,​ដើម​ផ្ទី​។​ចំពោះ​រុក្ខជាតិ​ទាំង​៥​ប្រភេទ​នេះ​បងប្អូន​ជនជាតិ​ព្នង​ធ្លាប់​យកមកប្រើ​ប្រាស់​ផលិត​ទឹក​ក្បុង​ជំនួស​ឱ្យ​ការប្រើប្រាស់​អំបិល​ក្នុងពេល​ស្លរ​។​

ព្រោះ​ពី​សម័យ​ដើម​ពុំទាន់​មាន​អំបិល​ស្លរ​នោះទេ​។​រុក្ខជាតិ​ទាំងនេះ​គឺ​ធ្វើ​ដោយឡែក​ផ្សេងគ្នា​មិនអាច​យកមក​ដុត​លាយ​គ្នា​នោះទេ​គេ​ធ្វើតាម​ប្រភេទ​នៃ​រុក្ខជាតិ​នីមួយៗ​អាស្រ័យ​តាម​ចំណង់​របស់​អ្នកធ្វើ​។​រុក្ខជាតិ​ទាំង​៥​មុខ​គឺ​ធ្វើ​ដាច់ដោយឡែក​ពីគ្នា​មិនអាច​យកមក​ដុត​ចម្រុះ​រួម​លាយឡំ​ជាមួយគ្នា​បានទេ​ចំពោះ​បរិមាណ​តិច​ឬ​ច្រើន​អាស្រ័យ​តាម​ការចូល​ចិត្ត​។​

២.​របៀប​ធ្វើ​-​ទឹក​ក្បុង​ពី​ដើម​ឬ​ស្សី​ឃ្លៃៈ​ដំបូង​កាប់​ដើម​ឬ​ស្សី​ឃ្លៃ​ដែលមាន​អាយុ​ចាស់​ល្មម​កំពុង​ដុះ​ស្លឹក​ហើយ​ទំពាំង​វា​ទើប​ដុះ​បាន​១​ឆ្នាំ​។​កាប់​ប្រវែង​ពី​១​ទៅ​២​ម៉ែត្រ​ប្រមាណ​១៥​ទៅ​២៥​បាច់​ពុះ​ជា​ពីរ​ហាលថ្ងៃ​ឱ្យ​ស្ងួត​ចន្លោះ​ពី​១៥​ទៅ​២៥​ថ្ងៃ​ឱ្យ​ស្ងួត​ក្រៀម​ល្អ​។​បន្ទាប់មក​យកទៅ​គរ​ដុត​ឱ្យ​សុះសាច់​ទៅជា​ផេះ​មួយកន្លែង ទុកឱ្យ​ស្ងួត រួច​ប្រមូល​ផេះ​នោះ​ទុក​មួយអន្លើ​។​

-​ទឹក​ក្បុង​ធ្វើ​ពី​ដើម​ឈ្លីកៈ​ដំបូង​យក​ដើម​ឈ្លីក​ងាប់​កាត់​ជា​កង់​ខ្លីៗ​ពុះ​ឱ្យ​តូច​ល្មម​ងាយស្រួល​ដុត​។​អុស​ដើម​ឈ្លីក​នោះ​ត្រូវ​យកទៅ​ដុត​ឱ្យ​ឆេះ​សព្វ​ល្អ រួច​កើ​ផេះ​ដែលមាន​ពណ៌​ស ច្រក​ទុក​មួយអន្លើ​។​
-​ទឹក​ក្បុង​សំបក​ចេកណាំវ៉ាៈ​ដំបូង​យក​សំបក​ចេកណាំវ៉ា​ហាល​ឱ្យ​ស្ងួត​រួច​ដុត​ឱ្យ​ឆេះ​សព្វ​ក្លាយជា​ផេះ ទុកឱ្យ​ត្រជាក់​រួច​ច្រក​ទុក​មួយអន្លើ​។​-​ទឹក​ក្បុង​ដើម​បាយម៉ានៈ​យក​ដើម​បាយម៉ាន មក​ហាល​ឱ្យ​ស្ងួត​។​រួច​យកទៅ​ដុត​ច្រក​ទុក​មួយអន្លើ​។​-​ទឹក​ក្បុង​ដើម​ផ្ទីៈ​ដំបូង​ត្រូវ​រលាស់​ស្លឹក​ចេញពី​ដើម​ផ្ទី​ទាំងអស់​។​យក​ដើម​ផ្ទី​នោះ​ដុត​ឱ្យ​សព្វ កើប​ផេះ​ទុក ដូចខាងលើ​ដែរ​។​

៣.​ការ​ច្រោះ​ទឹក​ក្បុង​ដំបូង​គេ​យក​សាញ​ននោង​មក​ញ៉ុ​ក​ដាក់​បី​ក្នុង​បាត​ឆ្នាំ​ដី​ចំហុយ​ឬ​ឃ្លោក​ហើយ​ត្រូវ​ញ៉ុ​ក​ឱ្យ​ណែន​ជៀសវាង​កុំឱ្យ​កាក​ផេះ​ហូរ​ចេញ​តាម​ទឹក​ក្បុង​។​បន្ទាប់មក​យក​ផេះ​ក្បុង​នោះ​ច្រក​ដាក់​ក្នុង​ឆ្នាំង​ឱ្យ​ពេញ រួច​ចាក់ទឹក​ចូល​កូរ​ឱ្យ​សព្វ រួច​យក​សាញ​ននោង ញ៉ុ​ក​ពីលើ​មាត់​ឆ្នាំ​ឬ​ឃ្លោក ច្រោះ​ដាក់​ត្រង​ក្នុង​ឆ្នាំង​ឱ្យ​ហូរ​ច្រោះ​តាម​ដំណើរ​ដើម្បី​បាន​ទឹក​ក្បុង​ថ្លា​ល្អ​។​នៅពេល​ច្រោះ​រួចរាល់​ហើយ ត្រូវយក​ទឹក​ក្បុង​នោះមក​ច្រក​ដាក់​ដប គ្រប​ឱ្យ​ជិត ទុក​សម្រាប់​ប្រើប្រាស់​ពេល​ប្រើប្រាស់​៕S/​

រូបនំចាំងធ្វើពីទឹកក្បុងរបស់ជនជាតិដើមភាគតិច