​ត្រូវ​ងាក​មក​វិយោគ​លើ​ការអប់រំ​កូន​របស់ខ្លួន​ត្រឹម​វ័យ​១២​ឆ្នាំ​

1072
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​“​ការអភិវឌ្ឍ​សមត្ថភាព​ខួរក្បាល​កុមារ​វ័យឆ្លាត​អាច​រីកចម្រើន និង​ប្រកបដោយ​ប្រសិទ្ធភាព​បានតែ​នៅត្រឹម​វ័យ​១២​ឆ្នាំ​ដំបូង​នៃ​ជីវិត​ពួកគេ​ប៉ុណ្ណោះ​។ ដូច្នេះ មាតាបិតា​ត្រូវ​វិយោគ​លើ​ការអប់រំ​កូនតូចៗ​របស់ខ្លួន​ដើម្បី​ជា​មូលដ្ឋានគ្រឹះ​នៃ​ភាពជោគជ័យ​សម្រាប់​ការសិក្សា​ក៏ដូចជា​អនាគត​ពួកគេ​”​។​ថ្លែង​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរ​ការសិក្សា​សា​លាម​ត្តេ​យ្យ​ឯកជន​អាយ​ឃី​ដ​សាខា​ខេត្តកំពត​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៨ ។​

​លោក​ស៊ឹម​វុ​ទ្ធា​អភិបាលរង​ខេត្តកំពត​បាន​មានប្រសាសន៍ថា​តាម​ការស្រាវជ្រាវ​របស់​អ្នកវិទ្យាសាស្ត្រ​ផ្នែក​សុខាភិបាល​គឺ​៧៥​ភាគរយ​នៃ​ការអភិវឌ្ឍ​សមត្ថភាព​ខួរក្បាល​កុមារ​វ័យឆ្លាត​អាច​បណ្តុះបណ្តាល​ឱ្យមាន​កា​រ​រីកចម្រើន និង​ប្រកបដោយ​ប្រសិទ្ធភាព​បានតែ​ក្នុង​វ័យ​ត្រឹម​១២​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​ពួកគេ​ប៉ុណ្ណោះ​។ដូច្នេះ​សូម​អំពាវនាវ​ដល់​មាតាបិតា​ទាំងអស់​ងាក​មក​ធ្វើការ​វិយោគ​លើ​ការអប់រំ​កូនតូចៗ​របស់ខ្លួន​ដើម្បី​ជា​មូលដ្ឋានគ្រឹះ​នៃ​ភាពជោគជ័យ​ក្នុងការ​សិក្សា ក៏ដូចជា​អនាគត​ពួកគេ​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា​បច្ចុប្បន្ន​ប្រមុខ​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ល្អ ព្រមទាំង​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​នូវ​ការលើកកម្ពស់​វិស័យ​អប់រំ​ឱ្យ​កាន់តែ​ខ្ពស់ និង​ល្អប្រសើរ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ប្រព័ន្ធ​អប់រំ​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍ​នានា​។​ដើម្បី​ទទួលបាន​ធនធានមនុស្ស​ប្រកបដោយ ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ មាតាបិតា​ត្រូវ​ចាប់ផ្តើម​ហ្វឹកហាត់​កូន​ពី​កុមារភាព​ព្រោះ​ការអភិវឌ្ឍ​ខួរក្បាល​របស់​មនុស្ស​ល្អ​បំផុត​គឺ​នៅ​វ័យ​ចន្លោះ​ពី​អាយុ​៤​ឆ្នាំទៅ​១២​ឆ្នាំ​ប៉ុណ្ណោះ​។

ពាក់ព័ន្ធ​នឹង​កម្មវិធី​យូ​ស៊ី​ម៉ាស​(UCMAS)​ដែល​សា​លាម​ត្តេ​យ្យ​ឯកជន​អាយ​ឃី​ក​យកមក​បណ្តុះបណ្តាល​លោក​ស៊ឹម​វុ​ទ្ធា​មាន​ចំណាប់អារម្មណ៍​ថា​នេះ​ជា​មោទនភាព​មួយ​សម្រាប់​ការរួមចំណែក​លើ​កិច្ច​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ​ក្នុង​ខេត្ត​ឱ្យ​កាន់តែ​ប្រសើរឡើង ស្រប​ពេលដែល​ខេត្តកំពត​មាន​សិស្ស​ពូកែ​ច្រើន​ធ្លាប់​ទទួលបាន​លទ្ធផល​ល្អ​នាឱកាស​នៃ​ការប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​។ លោក​សង្ឃឹមថា​ទៅ​ថ្ងៃ​អនាគត​ខេត្តកំពត​អាច​នឹងមាន​សិស្ស​ពូកែ​លំដាប់​អន្តរជាតិ​តាមរយៈ​ទទួលបាន​ការបញ្ជ្រាប​នូវ​កម្មវិធី​យូ​ស៊ី​ម៉ាស​នេះ​។​

លោក​ប៊ែ​រណាដ វ៉ាង (Bernard Wang) នាយក​ប្រតិបត្តិ​កម្មវិធី​យូ​ស៊ី​ម៉ាស​កម្ពុជា និង​ជាទី​ប្រឹក្សា​អប់រំ​អន្តរជាតិ​ប្រទេស​ម៉ាឡេស៊ី​បាន​ប្រាប់​ឱ្យដឹងថា​យូ​ស៊ី​ម៉ាស​ដែលជា​កម្មវិធី​ចំណេះដឹង​កម្រិត​ខ្ពស់​ផ្នែក​គណនា​លេខ​កំពុង​ត្រូវបាន​ប្រើប្រាស់​នៅ​បណ្តា​ប្រទេស​ចំនួន​៧៨​លើ​ពិភពលោក​។

ដោយឡែក​សម្រាប់​កម្ពុជា កម្មវិធី​យូ​ស៊ី​ម៉ា​សបាន​ដំណើរការ​រយៈពេល​៨​ឆ្នាំ​មកហើយ​ដោយមាន​វត្តមាន​ក្នុង​រាជធានី​ខេត្ត​ចំនួន​១៤ ស្មើនឹង​៣៦​សាខា​។ ដោយឡែក ការចាប់ផ្តើម​បើក​ដំណើរការ​ក្នុង​ខេត្តកំពត​នាពេលនេះ​គឺជា​ខេត្ត​ទី​១៥ និង​ជា​សាខា​ទី​៣៧ ដើម្បី​បញ្ជ្រាប​ដល់​កុមារ​តាម​រៈ​សា​លាម​ត្តេ​យ្យ​ឯកជន​អាយ​ឃី​ដ​៕S/