​ត្រូវ​បង្កើន​កិច្ច​រក្សា​ក្តី​សុខសាន្ត​ជូន​ពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​

847
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​លំបាក​ក្នុងការ​នាំមក​នូវ​សុខសន្តិភាព​និង​កិច្ច​អភិវឌ្ឍ​ពី​ប្រទេស​ក្រីក្រ​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​រហូត​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរ​ឡើងជា​ដាប់​។

ជាមួយ​ភាព​ធូរធារ​និង​ក្តី​សុខ​សុវត្ថិភាព​បាន​បង្ក​ឱកាស​ដល់​ពលរដ្ឋ​នូវ​ការដើរ​លម្ហែ​កម្សាន្ត​រាល់ពេល​មាន​ពិធី​បុណ្យទាន​ធំៗ​ពិសេស​បុណ្យចូលឆ្នាំថ្មី​ម្តងៗ​។​ដូច្នេះ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​រក្សា​សមិទ្ធផល​ដែល​ថ្នាក់ដឹកនាំ​ចំណាយពេល​រាប់​ទសវត្ស​ទម្រាំ​ទទួលបាន​មកនេះ​ឱ្យនៅ​គង់វង្ស​យូរអង្វែង​។​
​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត​មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​លោក​លោក​ប៉ឹ​ល កុសល ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៤ ជា​អភិបាលរង​ខេត្តកំពត ផ្អែក​តាម​អនុក្រឹត្យ​៣៥៥.​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨​។​

​លោក​សក់​សេដ្ឋា​រដ្ឋលេខាធិការ​ក្រសួង​បាន​មានប្រសាសន៍​ក្នុង​ពិធី​ប្រកាស​តែង​តាំ​អ​អភិបាលរង​ខេត្តកំពត​នេះ​ថា​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​ដោយ​លំបាក​ក្នុងការ​នាំមក​នូវ​សុខសន្តិភាព និង​កិច្ច​អភិវឌ្ឍ​ពី​ប្រទេស​ក្រីក្រ​ក្លាយជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មាន​ភាពប្រសើរ​ឡើងជា​ដាប់​។

​ជា​កិច្ច​ឆ្លើយតប​ចំពោះ​គុណបំណាច់​ដ៏​ធំធេង​ដែល​ថ្នាក់ដឹកនាំ​ចំណាយពេល​រាប់​ទសវត្ស​ទម្រាំ​ទទួលបាន​នេះ​ឱ្យនៅ​គង់វង្ស​យូរអង្វែង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​រក្សា​សមិទ្ធផល​នោះ​ឱ្យនៅ​គង់វង្ស​យូរអង្វែង​។ លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា​មកដល់​ប​ច្ចុ​ប្បន្ន​រៀងរាល់​ឱកាស​ពិធីបុណ្យ​ផ្សេងៗ​ពិសេស​ពេល​បុណ្យចូលឆ្នាំថ្មី​ម្តងៗ​ប្រជាពលរដ្ឋ​តែង​នាំគ្នា​ដើរលេង​កម្សាន្ត​នៅតាម​រមណី​ដ្ឋា​ន​នានា​យ៉ាង​ពពាក់ពពូន​។​ជាមួយនឹង​ទិដ្ឋភាព​នេះ​ការរក្សា​ក្តី​សុខសាន្ត​ជា​កត្តាចាំបាច់​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពិសេស​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ត្រូវអនុវត្ត​ឱ្យបាន​ល្អប្រសើរ​។​

លោក​សក់​សេដ្ឋា​បានបញ្ជាក់​ថា​កំពត​ជា​ខេត្ត​មួយ​សម្បូរ​ដោយ​រមណីយដ្ឋាន​ទេសចរណ៍​ល្អ​ប្រណីតៗ​ធ្វើឱ្យ​ភ្ញៀវ​ចាប់អារម្មណ៍​មក​លម្ហែ​កម្សាន្ត​។​ករណីនេះ​អាច​បង្ក​ការលំបាក​មួយចំនួន​ស​ម្រា​ប់​កិច្ចការពារ ។ យ៉ាងណា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​ត្រូវ​យកចិត្តទុកដាក់​ទ្វេ​ឡើង​នូវ​កិច្ចការពារ​ក្តី​សុខសាន្ត​ជូន​ពលរដ្ឋ​ឱ្យខាងតែបាន​។​ម្យ៉ាងទៀត​បញ្ហា​គ្រោះថ្នាក់​ចរាចរ​ក៏​ជា​រឿង​ដែល​ត្រូវ​យកចិត្តទុកដាក់ ព្រោះ​គ្រប់​ភ្ញៀវ​ទាំងអស់​ពុំមាន​នរណាម្នាក់​ចង់​ជួប​ចង់ឃើញ​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ​ពេល​កំពុង​សប្បាយ​នោះឡើយ​។

លោក​រដ្ឋលេខាធិការ​បា​ន​ណែនាំ​ថា​វិធី​ដែល​ល្អ និង​ជា​គន្លឹះ​ទប់ស្កាត់ ឬ​បន្ថយ​គ្រោះថ្នាក់​ចរាចរ​បាន គឺ​ការអប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​អំពី​ច្បាប់​។ ប្រសិនបើ​ពលរដ្ឋ​មិនទាន់​ជ្រួតជ្រាប ការពង្រាយ​កម្លាំង​ទោះ​ច្រើន​ប៉ុនណា​ក៏​មិនមាន​ប្រសិទ្ធភាព​ដែរ ។ លោក​សក់ សេដ្ឋា​បាន​មានប្រសាសន៍​ទៀតថា​លើសពីនេះ​បញ្ហា​គ្រឿងញៀន​ក៏​ជា​គោលដៅ​សំខាន់​ក្នុង​ការបង្ការ​ទប់ស្កាត់​នាឱកាស​នៃ​ពិធីបុណ្យ​ទាន​ធំៗ​ផងដែរ​។

នៅពេល​កម្លាំង​សមត្ថកិច្ច​រវល់​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​អ្នក​ចែកចាយ​តែង​ឈ្លាត​លបលួច​បញ្ជូន​គ្រឿងញៀន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​។ ដូច្នេះ​ខេត្ត​ត្រូវតែ​ពង្រឹង​ការគ្រប់គ្រង ការធ្វើ​ប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ដំណាក់កាល​ទី​បី​នេះ​៕S/

​ត្រូវ​បង្កើន​កិច្ច​រក្សា​ក្តី​សុខសាន្ត​ជូន​ពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​