​ត្រូវ​ប្រុងប្រយ័ត្ន​កុំ​បើកឡាន​ចង្កូត​ស្តាំ​ថ្មីៗ​ចូល​ដី​ថៃ​ឱ្យសោះ

390
ចែករម្លែក
  • 11
    Shares

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ជា​បទពិសោធន៍​ឬ​រឿង​ស៊យ​ដែល​ម្ចាស់​និង​អ្នកបើកបរ​ឡាន​ចង្កូត​ស្តាំ ពិសេស​ឡាន​ថ្មីៗ​ចូល​ទឹកដី​ប្រទេស​ថៃ ។​ម្ចាស់​ឬ​អ្នកបើកបរ​ត្រូវ​ប្រយ័ត្ន​ឬ​កុំ​ភ្លេចខ្លួន​ឱ្យសោះ ។​

​អ្នកប្រើប្រាស​រថយន្ត​ច​ង្គូ​ត​ស្តាំ​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​និង​ភាគ​ឧ​ត្ត​រ​ប្រទេស​កម្ពុជា​មួយចំនួន​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២២​ខែកុម្ភ​:​ឆ្នាំ​២០១៩​នេះ​ថា​:​ករណី​ប្រើប្រាស់​ឬ​បើកបរ​រថយន្ត​ចង្កូត​ស្តាំ​ទោះ​មាន​ពន្ធគយ​ឬ​អត់​ឬ​អាច​ថា​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​ស្របច្បាប់​ខាង​កម្ពុជា​ក៏ដោយ​ក៏​ថៃ​មិនដែល​ទទួលស្គាល់​ឬ​អនុគ្រោះ​ឡើយ ។

​ព្រោះ​ថៃ​បានចាត់ទុក​រថយន្ត​ចង្កូត​ស្តាំ​ដែល​លួច​នាំ​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ជា​ឡាន​ខុសច្បាប់​ជា​ឡាន​ចោរលួច​ប្លន់​ឬ​ទិញ​លក់​ក្នុង​ផ្លូវ​ទុ​ច្ច​រឹត​។​កម្ពុជា​ក៏​មិនត្រូវ​ប្រើប្រាស់​ឡាន​ចង្កូត​ស្តាំ​ដែរ​ត្បិត​ទម្លាប់​និង​ច្បាប់​ច​រារ​ចរណ៍​ផ្លូវគោក​កម្ពុជា​បាន​ប្រើ​ប្រកាន់​គន្លង​ខាងស្តាំ ។​មិនមែន​ឆ្វេង​ដូច​ថៃ​ឡើយ ។​

​ហេតុនេះ ម្ចាស់​ឬ​អ្នកបើកបរ​ឡាន​ចង្កូត​ស្តាំ​ត្រូវយក​គំរូ​តាម​កងកម្លាំង​ដូច​ទាហាន កងរាជអាវុធហត្ថ នគរបាល​កម្ពុជា​ដែល​ប្រើប្រាស់​ឡាន​ចង្កូត​ស្តាំ ហើយ​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ន​របាល​…​ជាដើម​។ ទោះ​ចាំបាច់​ឬ​មាន​ការធានា​បែបណា​ក៏​ពួកគេ​មិន​បើកបរ​ឡាន​ចង្កូត​ស្តាំ​ដែលជា​ឡាន​ចោរ​ចូល​ទឹកដី​ថៃ​ឡើយ​។​

ការ​ផ្តាំផ្ញើ​នេះ កើតឡើង​នៅពេល​មាន​ករណី​មាន​ម្ចាស់​ទិញ​ឡាន​ចង្កូត​ស្តាំ​យូរ​ក្រែល​ហើយ ។​មិនដឹង​ឬ​ធ្វើ​មិនដឹងថា​ប៉ះ​ឡាន​ចោរ​?​ដល់​ឥឡូវ​ច្រឡំ​ឬ​ភ្លេចខ្លួន​បើកបរ​ចូលទៅ​ដឹកទំនិញ​ក្នុងប្រទេស​ថៃ ត្រូវ​កម្លាំង​ទា​ហ៊ាន​នៃ​ច្រកព្រំដែន​ចាប់​ឃាត់ខ្លួន ។​

​លោក​វរសេនីយ៍ឯក ជី​ង​Chissanupong Rodsiri មេបញ្ជាការ​កងអនុសេនាធំ​បូរ​ព​ផា​កាលពី​ថ្មីៗ​នេះ រួមគ្នា​ជាមួយ​ប៉ូលីស​ថាំ​បាង​ថៃ​ស្រុក​តា​ភា​រ៉ា​ខ​ខេត្ត​ស្រះកែវ​បាន​ចាប់​ឃាត់​រថយន្ត​ចង្កូត​ស្តាំ​ដែល​ចូលទៅ​ដឹកទំនិញ​ឆ្លងដែន​ពី​ប្រទេស​មក​កម្ពុជា​៕S