​ត្រូវ​វេច​ខ្ចប់​តាម​ស្តង់ដារ​ស្លាក​សញ្ញា​សុវត្ថិភាព​ចំណីអាហារ​និង​ការដឹកជញ្ជូន​

772
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​សិក្ខាសាលា​ស្តីពី​គុណភាព​ការ​វេច​ខ្ចប់​ស្តង់ដារ​ស្លាក​សញ្ញា​សុវត្ថិភាព​ចំណីអាហារ​និង​ការដឹកជញ្ជូន​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប​។​

មានការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​លោក ទៀ សីហា អភិបាលរង​ខេត្ត សៀមរាប ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ម្ចាស់​សិប្បកម្ម សហគ្រាស អាជីវករ និង​និស្សិត​មកពី​សា​លក​វិទ្យា​ចំនួន​៤​ក្នុង​ក្រុង​សៀមរាប​រួម​នឹង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀតផង​។​

​លោក​ម៉ៅ​ថូ​រ៉ា​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ក្នុង​សិក្ខាសាលា​នេះ​ថា​គោលដៅ​សំខាន់​គឺ​ធ្វើយ៉ាងណា​ឱ្យ​គុណភាព​នៃ​ការ​វេច​ខ្ចប់​ស្តង់ដារ​ស្លាក​សញ្ញា​សុវត្ថិភាព​ចំណីអាហារ​និង​ការដឹកជញ្ជូន​ឱ្យ​ត្រូវ​តាម​ស្តង់ដារ​។

​សិក្ខាសាលា​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម​ក្នុង​គោលបំណង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទៅដល់​បងប្អូន​អាជីវករ​ឲ្យ​មានការ​យល់ដឹង​កាន់តែច្បាស់​អំពី​សុវត្ថិភាព​ចំណីអាហារ ការ​វេច​ខ្ចប់ ការដាក់​ស្លាក​សញ្ញា និង​ការដឹកជញ្ជូន​៕S

រូបភាពៈ សិក្ខាសាលា​ស្តីពី គុណភាព​ការ​វេច​ខ្ចប់ ស្តង់ដារ​ស្លាក​សញ្ញា សុវត្ថិភាព​ចំណីអាហារ និង​ការដឹកជញ្ជូន​៕​គូលែន​