​ត្រួតពិនិត្យ​ការអនុវត្ត​អនុក្រឹត្យ​លេខ​៦៤ របស់​មន្ត្រី​សមត្ថកិច្ច​ច្រកទ្វារព្រំដែន

424
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​:​ត្រួតពិនិត្យ​ការអនុវត្ត​អនុក្រឹត្យ​លេខ​៦៤​របស់​មន្ត្រី​សមត្ថកិច្ច​ច្រកទ្វារព្រំដែន​។​លោក​អោម​ចន្ថា​អភិបាលរង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០១៩​បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​របាយ​ការណ៍​ស្តីពី​លទ្ធផល​នៃ​ការចុះ​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​អនុក្រឹត្យ​លេខ​៦៤ អនក្រ​.​បក​ចុះ​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០០១​។​

ស្តីពី​ការកំណត់​និង​ការ​គ្រប់​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​អន្តរជាតិ ច្រកទ្វារព្រំដែន​អន្តរជាតិ ច្រកទ្វារព្រំដែន​ទ្វេភាគី ច្រកទ្វា​តំបន់​ប្រំ​ដែន និង​ច្រកទ្វារ​កំពង់ផែ​សមុទ្រ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ ។​

​លោក​បាន​និយាយថា​:​ការ​ត្រូតពិនិត្យ​នេះ​ធ្វើ​លើ​មន្ត្រី​និង​មុខនាទី​របស់ខ្លួន​ក្នុង​ដែន​សមត្ថកិច្ច​នៃ​អនុក្រឹត្យ​នេះ​ផង​និង​ការដកថយ​ចេញ​នូវ​មន្ត្រី​កាំកុងត្រូល​ដែល​ពីមុន​មាន​សមត្ថកិច្ច​ក្នុង​ស្មារតី​ខ្លឹមសារ​លិខិត​នេះ​ផង​។​

ប៉ុន្តែ​នៅ​ច្រកព្រំដែន​អន្តរជាតិ​និង​ច្រក​តំបន់​ខ្លះ​ក៏មាន​សមត្ថកិច្ច​ខ្លះ​មិនមាន​តួនាទី​ក្នុង​ច្រក​តែ​បានធ្វើ​ការរំលោភ​លើ​ដែន​សមត្ថកិច្ច​ឬ​ខ្លះ​អត់​មាន​សមត្ថកិច្ច​។​តែ​បាន​ខិតខំ​ធ្វើ​ការងារ​បម្រើសេវា​នានា​ដល់​ពលរដ្ឋ​មាន​បញ្ហា​សុខភាព​សង្គ្រោះបន្ទាន់​បញ្ហា​ពាក់ព័ន្ធ​ឆ្លងដែន​សន្តិសុខ​ជីវភាព​និង​បញ្ហា​ពលករ​ឆ្លងដែន​ជាដើម​៕S/

រូបថត : ត្រួតពិនិត្យ​ការអនុវត្ត​អនុក្រឹត្យ​លេខ​៦៤ របស់​ម​ន្ត្រូ​ី​សមត្ថកិច្ច​ច្រកទ្វារព្រំដែន (​រូប​: ប​.​ជ័យ​)​