​ត្រួតពិនិត្យ​ចរាចរ​ប្រទះឃើញ​ជនល្មើស​គ្រឿងញៀន​

81
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​នគរបាល​ចុះ​ត្រួតពិនិត្យ​ការអនុវត្តន៍​ច្បាប់​ចរាចរ​ផ្លូវគោគ​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​បាន​ជួប​មុខសញា​បទល្មើស​គ្រឿងញៀន​។​

​លោក​លោក​វរ​សេ​ន៏​យ៍​ធិ​ន​ស៊ីន​ដេ​ត​អធិការនគរបាល​ក្រុង​ប៉ៅ​យ​ប៉ែត​បានឱ្យដឹងថា​៖​ជនសង្ស័យ​៣​នាក់​មានឈ្មោះ​ឈ្មោះ​រឿយ​នួន​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​។​ឈ្មោះ​សុខ​ចិ​ត្រា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​។​និង​ឈ្មោះ​អឿន​ចាន់​ដា​រ៉ា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​។​ពួកគេ​ទាំងបី​នាក់​រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។​

​លោក​បាន​បន្តថា​៖​ដោយមាន​ការត្រួតពិនិត្យ​នោះ​កម្លាំង​នគរបាល​បាន​រកឃើញ​ម្សៅ​ក្រាម​ស​ថ្លា​១​កូន​ថង់​តូច​និង​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​អក្សរ​(Wy)​មួយចំនួន​។​ជនសង្ស័យ​ទាំងបី​នាក់​ត្រូវបាន​ប្រគល់​មក​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន​សួរនាំ​តាម​និតិ​វិធី​៕S/

​រូបថត ៖ ត្រួតពិនិត្យ​ចរាចរណ ក៏​ប្រទះ​ឃើ​ញៀ​ង​ក៏​ប្រទះឃើញ​ជនល្មើស​គ្រឿងញៀន (​រូប ៖ ប​.​ជ័យ )​