​ត្រួតពិនិត្យ​ចរាចរ​ផ្លូវគោក​ជួប​និង​ឃាត់​៣​នាក់​ទាក់ទិន​សារធាតុ​ញៀន

102
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ត្រួតពិនិត្យ​ចរាចរ​ផ្លូវគោក​ជួប​និង​ឃាត់​៣​នាក់​ទាក់ទិន​ប្រើប្រាស់​និង​រក្សាទុក​សារា​ធាតុ​ញៀន​។​ការឃាត់​ធ្វើឡើង​កាលពី​ថ្ងៃទី​២២​ខែមករា​ឆ្នាំ​២០២០​នៅវេលា​ម៉ោង​១៦​និង​៣០​នាទី​ពេល​កម្លាំង​ចុះ​ត្រួតពិនិត្យ​ការអនុវត្តន៍​ច្បាប់​ចរាចរ​ផ្លូវគោគ​នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១​សង្កាត់​/​ក្រុង​ប៉ោយប៉ែត ។​

​លោក​វរសេនីយ៍ ធិ​ន ស៊ីន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹង​ថ្ងៃទី​២៣​ខែមករា​ថា​៖ មុខសញ្ញា​សង្ស័យ​៣​នាក់​មានឈ្មោះ ១-​ឈ្មោះ រឿយ នួន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​២-​ឈ្មោះ សុខ ចិ​ត្រា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​៣​ឈ្មោះ​អឿន​ចាន់​ដា​រ៉ា​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​ពួកគេ​ទាំង​បីនាក់​សព្វថ្ងៃ​រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ។​

​លោក​បន្តថា​៖​ត្រួតពិនិត្យ​រកឃើញ​ម្សៅ​ក្រាម​ស​ថ្លា​១​កូន​ថង់​តូច និង​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​អក្សរ​(Wy) ចំនួន​១០​គ្រាប់​។​ជនសង្ស័យ​ទាំងបី​នាក់​ខាងលើ​ត្រូវបាន​ប្រគល់​មក​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន​សួរនាំ ហើយ​បញ្ជូនទៅ​ខេត្ត​តាម​និតិ​វិធី​ច្បាប់​៕S/

​រូបថត​៖​ត្រួតពិនិត្យ​ចរាចរ​ផ្លូវគោក​ជួប​និង​ឃាត់​៣​នាក់​ទាក់ទិន​ប្រើប្រាស់​និង​រក្សាទុក​សារា​ធាតុ​ញៀន (​រូប​៖ ប​,​ជ័យ​)​